ត្រឡប់ក្រោយ

លោក អ៊ុំ សំអាន មិនឆ្លើយសំណួរតុលាការជាន់ខ្ពស់ពេលបើកសវនាការសុំនៅក្រៅឃុំ

 

តំណាងរាស្ត្របក្សប្រឆាំងដែលសកម្មរឿងព្រំដែន លោក អ៊ុំ សំអាន មិនឆ្លើយនឹងសំណួររបស់ចៅក្រមតុលាការកំពូលក្នុងសវនាការលើបណ្តឹងសារទុក្ខសុំនៅក្រៅឃុំ ដោយអះអាងថាការឃុំខ្លួនលោក តុលាការថ្នាក់ក្រោមបានរំលោភសិទ្ធិអ្នកតំណាងរាស្រ្តដែលធានាដោយរដ្ឋធម្មនុញ្ញ។លោក អ៊ុំ សំអាន ត្រូវសត្ថកិច្ចចាប់ខ្លួនកាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ នៅក្នុងខេត្តសៀមរាប ចោទថាបានប្រព្រឹត្តិបទល្មើសជាក់ស្តែងទាក់ទិននឹងបង្ហោះឯកសារផែនទីនានាតាមបណ្តាញសង្គមនិងចោទរដ្ឋាភិបាលថាបានប្រើប្រាស់ផែនទីក្លែងក្លាយ បោះបង្គោលព្រំដែនជាមួយវៀតណាម ធ្វើឲ្យខ្មែរខាត់បង់ទឹកដីទៅប្រទេសជិតខាង។ក្រោយមកសាលាដំបូងរាជធានីភ្នំពេញសម្រេចឲ្យឃុំខ្លួនតំណាងរាស្ត្ររូបនោះបណ្តោះអាសន្ននៅពន្ធនាគារព្រៃស កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦ ចោទពីបទញុះញង់ បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទញុះញង់ឲ្យមានការរើសអើងតាមមាត្រា៤៩៥និង៤៩៦នៃក្រមព្រហ្មទណ្ឌ ដែលប្រព្រឹត្តនៅរាជធានីភ្នំពេញកាលពីអំឡុងឆ្នាំ២០១៥និងរហូតដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦។ប្រភពVOD

http://vodhotnews.com/2016/08/oum-som-art-did-not-answer-to-the-court

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា