ត្រឡប់ក្រោយ

បក្ស​សង្គ្រោះ​ជាតិ​បញ្ជាក់​ពី​ការ​បង្កើត​គណៈកម្មការជំនាញតែ​មិនមែន​​រដ្ឋមន្ត្រី​ស្រមោល

 

គណបក្សសង្គ្រោះជាតិបញ្ជាក់ថា គណបក្សនេះបង្កើតគណៈកម្មការរបស់ខ្លួន មិនមែនបង្កើតរដ្ឋាភិបាលស្រមោលក្នុងការតតាំងជាមួយរដ្ឋាភិបាលបច្ចុប្បន្ននោះទេ។អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បានថ្លែងក្នុងសន្និសីទសារព័តមាននៅថ្ងៃនេះថា គណៈកម្មការទាំង១០ដែលត្រូវបានប្រកាសកាលពីថ្ងៃទី៩នោះ មិនមែនជារដ្ឋាភិបាលស្រមោលដែលមានរដ្ឋមន្រ្តីទៅតតាំងជាមួយរដ្ឋាភិបាលបច្ចុប្បន្នទេ ហើយលោកថាគណៈកម្មការនេះគឺជាអ្នកធ្វើការក្នុងគណៈកម្មាធិការនាយករបស់គណបក្សដែលជាស្ថាប័នផ្ទៃក្នុងរបស់ខ្លួនដែលត្រូវបានបង្កើតឡើង ដើម្បីស្រាវជា្រវបញ្ហាទាក់ទងទៅនឹងជំនាញរបស់ខ្លួន ដើម្បីផ្តល់យោបល់ដល់គណបក្សនិងគណៈកម្មការរបស់រដ្ឋសភាដែលដឹកនាំដោយគណបក្សនេះ។លោកបន្តថា៖ អ្វីដែលគណបក្សសង្គ្រោះជាតិចង់បញ្ចាក់ឲ្យកាន់តែច្បាស់នោះថា គណកម្មការទាំង១០ដែលយើងបានប្រកាសកន្លងមក គឺជាគណៈកម្មាធិការទាំង១០របស់គណបក្សសង្គ្រោះជាតិ ដែលធ្វើការងារនៅក្នុងក្របខណ្ឌនៅក្នុងគណៈកម្មាធិការនាយករបស់គណបក្សសង្គ្រោះជាតិនោះ គឺជាស្ថាប័នផ្ទៃក្នុងរបស់គណបក្ស។ដូច្នេះមិនមែនរដ្ឋាភិបាលស្រមោលឬមួយក៏ទៅតតាំងជាមួយរដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជាឬរដ្ឋមន្ត្រីនៅក្នុងរដ្ឋាភិបាលនោះទេ។ប្រភពVOD

http://vodhotnews.com/2016/08/cnrp-explains-about-creating-board-of-director-not-shadow-government

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា