ក្រុមហ៊ុនឯកជន ដ៏ធំរបស់អាមេរិក បានចុះកិច្ចព្រមព្រៀងទិញកាបូនពីជម្រកសត្វព្រៃកែវសីមាចំនួនជិត៣ លានដុល្លារអាមេរិកក្នុងរយៈ២ឆ្នាំ។ កិច្ចព្រមព្រៀងនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់សហគមន៍ដែលរស់នៅតំបន់ជុំវិញ ដែនជម្រកសត្វព្រៃកែវសីមា រក្សាបាននូវជីវៈចម្រុះដែលជិតផុតពូជ ការពារព្រៃឈើ ព្រមទាំងអាចជួយទប់ស្កាត់បានមួយចំណែកនៃការកើនឡើងកំដៅផែនដី ដែលកើតចេញពីកំណើនឧស្ម័នពុលនៅលើពិភពលោក។លោក រ៉ូស សិនខ្លែរ(Ross Sinclair) នាយកអង្គការសមាគមអភិរក្សសត្វព្រៃ(WCS) បានថ្លែងថា គម្រោងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ពីការបាត់បង់ និងការរេចរឹលព្រៃឈើ ឬហៅកាត់ថា រេដបូកនេះ គឺជាលើកដំបូងដែលវិស័យឯកជនបង់ប្រាក់ដល់រដ្ឋាភិបាលកម្ពុជា ដើម្បីការពារព្រៃក្នុងគោលដៅរក្សាព្រៃឈើ និងការអភិវឌ្ឍន៍សហគមន៍។ លោកបន្ថែមថា ការងារដែលត្រូវធ្វើនៅខែខាងមុខ គឺភាគរយច្រើនបំផុតនៃមូលនិធិ នឹងផ្តល់ដល់សហគមន៍ផ្ទាល់រួមមាន៖ ការចំណាយការយាមល្បាតរបស់សហគមន៍និងរដ្ឋាភិបាល ការកំណត់កម្មសិទ្ធិដីធ្លីជូនជាតិដើមភាគតិច ការឃ្លាំមើលជីវៈចម្រុះ សកម្មភាពចិញ្ចឹមជីវិតនិងការអភិវឌ្ឍសហគមន៍ដូចជាទេសចរណ៍ធម្មជាតិ និងសកម្មភាពដទៃទៀត។ប្រភពថ្មីៗ
https://thmeythmey.com/?page=detail&ctype=article&id=43134&lg=kh