គណបក្សសង្គ្រោះជាតិ នៅថ្ងៃសៅរ៍នេះ បានប្រកាសដកខ្លួនចេញពីយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ ដែលទើបប្រកាសឡើងមិនដល់មួយសប្ដាហ៍ផង ហើយបានអំពាវនាវទៅដល់រដ្ឋាភិបាល និងអាជ្ញាធរ កុំឲ្យមានការព្រួយបារម្ភ។កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង បានថ្លែងទៅកាន់អ្នកគាំទ្រ និងអ្នកសារព័ត៌មានថា គណបក្សប្រឆាំងមួយនេះ នឹងចូលរួមធ្វើយុទ្ធនាការពាក់អាវខ្មៅ ដើម្បីទាមទារឲ្យទម្លាក់ចោលការចោទប្រកាន់ និងដោះលែងសកម្មជនការពារសិទ្ធិមនុស្ស និងមន្ត្រីរៀបចំការបោះឆ្នោត ដែលកំពុងជាប់ឃុំ។លោកមានប្រសាសន៍ថា៖ «កន្លងមកគឺយើងរងចាំមើលដំណើរការរបស់សមត្ថកិច្ចទាក់ទងនឹងការស្វែងរកយុត្តិធម៌ជូនលោក កែម ឡី យើងរងចាំមើល ហើយយើងចាំមើលក្រែងមានដំណោះស្រាយនយោបាយក្នុងការដោះលែងនិងទម្លាក់ចោលការចោទប្រកាន់នោះ ប៉ុន្តែ រយៈពេលជិត៣ខែហើយ គឺយើងអត់ទាន់មានឃើញស្អីទេ ដូច្នេះហើយបានជាគណបក្សសង្គ្រោះជាតិបានសម្រេចថា យើងនេះគាំទ្រនៅចលនានេះ ហើយចូលរួមផងដែរ»។ប្រភពVOD
http://vodhotnews.com/2016/08/opposition-withdraws-from-black-monday-campaign