លោក ឌឹម សុវណ្ណារុំ ប្រធានផ្នែកកិច្ចការសាធារណៈនៃសាលាក្ដីខ្មែរក្រហម ត្រូវបានតែងតាំងជាអនុប្រធាននៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។យោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី០៦ ខែសីហា លោក ឌឹម សុវណ្ណារុំ ប្រធានផ្នែកកិច្ចការសាធារណៈនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ត្រូវបានលោក សាយ ឈុំ ប្រមុខរដ្ឋស្ដីទី តែងតាំងជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលជាស្ថាប័នសិទ្ធិមនុស្សរបស់រដ្ឋាភិបាលកម្ពុជា។លោក ឌឹម សុវណ្ណារុំ គឺជាអតីតមន្ត្រីទទួលបន្ទុកព័ត៌មាន និងជាអ្នកនាំពាក្យនៃសាលាក្ដីកូនកាត់មួយនេះ មុននឹងលោកត្រូវបានតែងតាំងជាប្រធានផ្នែកកិច្ចការសាធារណៈ កាលពីឆ្នាំ២០១១ បន្ទាប់ពីលោក រាជ សម្បត្តិ ទទួលមរណភាព៕ប្រភពVOD
http://vodhotnews.com/2016/08/khmer-rouge-tribunal-officer-appointed-deputy-head-of-govt-human-rights-panel