ប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងតែនិរទេសខ្លួននៅបរទេស លោក សម រង្ស៊ី កាលពីម្សិលមិញបានឲ្យដឹងថា លោកនឹងស្នើសុំការអនុញ្ញាតពីតុលាការរាជធានីភ្នំពេញដើម្បីលោកអាច ផ្តល់សាក្ខីកម្មនៅក្នុងសំណុំរឿងបទបរិហារកេរ្តិ៍ដែលប្តឹងដោយ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប៉ុន្តែគំនិតនេះត្រូវបានច្រានចោលភ្លាមៗដោយមន្រ្តីតុលាការ។លោក សម រង្ស៊ី ត្រូវបានតុលាការកោះហៅចូលទៅបំភ្លឺកាលពីថ្ងៃសុក្រ ពីបទ «បង្កាច់បង្ខូច»រដ្ឋាភិបាល និងលោក ហ៊ុន សែន បន្ទាប់ពីលោកបានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថារដ្ឋាភិបាល ស្ថិតនៅពីក្រោយខ្នង អំពើឃាតកម្មលើអ្នកវិភាគនយោបាយ លោក កែម ឡី កាលពីខែមុន។តាមរយៈ Facebook ដូចដែលលោកបានធ្វើរាល់ដង លោក សម រង្ស៊ី បានឲ្យដឹងថា លោកចង់ប្រើប្រាស់ប្រព័ន្ធនិយាយគ្នាតាមវីដេអូក្នុងអ៊ីនធើណេត (Videoconference) ដើម្បីលោកអាចផ្តល់ «ហេតុផល» ចំពោះការលើកឡើងរបស់លោក ដោយលោកបានប្រៀបធៀបស្ថានភាពរបស់លោកទៅនឹងសាក្សីក្នុងតុលាការខ្មែរ ក្រហម ដែលត្រូវបានគេអនុញ្ញាតឲ្យធ្វើបែបនេះ។ប្រភពភ្នំពេញប៉ុស្ដិ៍
http://www.postkhmer.com/%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%87%E1%9E%B6%E1%9E%8F%E1%9E%B7/%E1%9E%9B%E1%9F%84%E1%9E%80-%E1%9E%9F%E1%9E%98-%E1%9E%9A%E1%9E%84%E1%9F%92%E1%9E%9F%E1%9F%8A%E1%9E%B8-%E1%9E%85%E1%9E%84%E1%9F%8B%E1%9E%9F%E1%9F%92%E1%9E%93%E1%9E%BE%E1%9E%9F%E1%9E%BB%E1%9F%86%E1%9E%94%E1%9F%86%E1%9E%97%E1%9F%92%E1%9E%9B%E1%9E%BA%E1%9E%80%E1%9F%92%E1%9E%93%E1%9E%BB%E1%9E%84%E1%9E%8F%E1%9E%BB%E1%9E%9B%E1%9E%B6%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%8F%E1%9E%B6%E1%9E%98%E1%9E%9C%E1%9E%B8%E1%9E%8A%E1%9F%81%E1%9E%A2%E1%9E%BC