លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស តែងតាំងប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញឡើងវិញក្រោយពីបាន ប្រកាសដកតំណែងកាលពីចុងសប្ដាហ៍ដោយសារតែមន្ត្រីសុខាភិបាលរូបនេះ បានអនុវត្តខុសនីតិវិធីនៅក្នុងប្រតិបត្តិការចាប់រថយន្តសង្គ្រោះមួយ គ្រឿងរបស់វិទ្យុ ABC។លោកនាយករដ្ឋមន្ត្រីបានថ្លែងបញ្ជាក់នៅលើហ្វេសប៊ុកលោកកាលពី ថ្ងៃអាទិត្យថា៖ «ការដកតួនាទីលោកប្រធានមន្ទីរមិនមានន័យថាយើងបោះបង់គាត់ចោលនោះ ទេ យើងអាចតែងតាំងគាត់ក្នុងមុខតំណែងសមស្របណាមួយនាពេលខាងមុខទាំង នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ នេះហើយជាការលំបាករបស់ខ្ញុំសង្ឃឹមថាបងប្អូនជនរួមជាតិនឹងយល់»។លោកបញ្ជាក់ថា មូលហេតុដែលដកតំណែងមន្ត្រីសុខាភិបាលរូបនេះដោយសារតែមានកំហុសខាង នីតិវិធី មិនមែនកំហុសអនុវត្តន៍ច្បាប់នោះទេ។លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា៖ «ប្រធានមន្ទីរសុខាភិបាលពិតជាមន្ត្រីនគរបាលយុត្តិធម៌ ប៉ុន្តែប្រសិនគាត់អនុវត្តក្នុងតួនាទីនេះទាក់ទងនឹងបទល្មើសគឺ ចាំបាច់ត្រូវរាយការណ៍សុំការដឹកនាំ និងសម្របសម្រួលពីព្រះរាជអាជ្ញាស្របតាមនីតិវិធីជាធរមាន។ប្រភពភ្នំពេញប៉ុស្ដិ៍
http://www.postkhmer.com/%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%87%E1%9E%B6%E1%9E%8F%E1%9E%B7/%E1%9E%9B%E1%9F%84%E1%9E%80-%E1%9E%A0%E1%9F%8A%E1%9E%BB%E1%9E%93-%E1%9E%9F%E1%9F%82%E1%9E%93-%E1%9E%8A%E1%9E%80