នៅក្នុងសិក្ខាសាលាបណ្តុះបណ្តាលអ្នកសារព័ត៌មានស្តីពីការចុះឈ្មោះដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មីកាលពីថ្ងៃទី១២ ខែសីហា កន្លងទៅនេះ លោក សោម សូរីដា អគ្គលេខាធិការរងគណកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានថ្លែងថា ប្រជាពលរដ្ឋដែលមានឯកសារនិងលិខិតស្នាមគ្រប់គ្រាន់សម្រាប់ការចុះឈ្មោះបោះឆ្នោត អាចទៅចុះឈ្មោះបោះឆ្នោតបាន ដោយនៅក្នុងនោះមានទាំងជនបរទេសផងដែរ បើទោះបីជាពួកគេ មិនចេះនិយាយខ្មែរក៏ដោយ។អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន្ត មានប្រសាសន៍ថា អ្វីដែល គ.ជ.ប បានលើកឡើងគឺជាការត្រឹមត្រូវ ព្រោះ គ.ជ.ប ជាអ្នកអនុវត្តន៍ច្បាប់ ដោយលោកថាសូមកុំគិតបរិបទស្រុកខ្មែរខ្មៅងងឹតពេក។លោកមានប្រសាសន៍ថា៖ “ការឡើងសំឡេងឆ្នោត ការធ្លាក់សំឡេងឆ្នោត វាមិនអាស្រ័យលើនីតិវិធីរបស់ គ.ជ.ប នោះទេ។ វាអាស្រ័យទៅលើឆន្ទៈប្រជាពលរដ្ឋដែលគាំទ្រគណបក្សណាមួ មន្ត្រីគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអៀង បានបង្ហាញយន្តការសំខាន់ៗដូចជាត្រៀមអ្នកអង្កេតការណ៍តាមការិយាល័យចុះឈ្មោះនីមួយៗនិងធ្វើសិក្ខាសាលាជាបន្ទាន់មួយក្នុងសប្តាហ៍នេះ ដើម្បីទប់ស្កាត់ភាពមិនប្រក្រតីនានានិងទប់ស្កាត់ជនអន្តោប្រវេសន៍ខុសច្បាប់ដែលអាចចុះឈ្មោះបោះឆ្នោតបាន បើទោះជាមានឯកសារមិនគ្រប់គ្រាន់ក៏ដោយ។អគ្គលេខាធិការនិងអ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក សាម អ៊ិន បានឲ្យដឹងថាសម្រាប់គណបក្សប្រជាធិបតេយ្យមូលដ្ឋាននឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារតាមមូលដ្ឋានភូមិឃុំ ដែលគណបក្សបានបញ្ជូនទៅនិងភ្នាក់ងារអង្កេតការណ៍ ហើយនេះជារឿងមួយពាក់ព័ន្ធច្រើននិងពិបាកក្នុងការដោះស្រាយព្រមទាំងចំណាយថវិការច្រើន ដូចនេះលោកបានស្នើឲ្យអង្គការសង្គមស៊ីវីល ព្រមទាំងគណបក្សនយោបាយទាំងអស់ជួយអង្កេតនិងឃ្លាំមើលភាពមិនប្រក្រតីទាំងអស់។ប្រភពVOD
http://vodhotnews.com/2016/08/strategy-of-parties-to-against-illegal-migration-voters