ត្រឡប់ក្រោយ

មន្ត្រី​កម្ពុជា​គ្រោង​​ជួប​វៀតណាមជជែកពីការសាងសង់ប៉ុស្តិ៍នៅតំបន់ហាមឃាត់​​

 

គណៈកម្មាធិការព្រំដែនកម្ពុជាគ្រោងជួបជាមួយគណៈកម្មាធិការព្រំដែនវៀតណាមចុងខែនេះ បន្ទាប់ពីប្រទេសវៀតណាមនៅតែបន្តសង់ប៉ុស្តិ៍យាមរបស់ខ្លួននៅក្នុងតំបន់ហាមឃាត់ស្រុកអូយ៉ាដាវ ខេត្តរតនៈគីរី។ជាងបីសប្តាហ៍មកនេះ ភាគីកងទ័ពវៀតណាមបានសាងសង់ប៉ុស្តិ៍យាមចំនួនពីរក្នុងតំបន់ហាមឃាត់ឬតំបន់សជាប់ព្រំដែននៅឃុំប៉ក់ញៃ ស្រុកអូយ៉ាដាវ ខេត្តរតនគិរី ដែលមន្ត្រីរដ្ឋាភិបាលថាគ្មានការយល់ព្រមពីភាគីកម្ពុជា។ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជាលោក វ៉ា គឹមហុង មានប្រសាសន៍ឲ្យវីអូឌីដឹងកាលពីព្រឹកថ្ងៃចន្ទថា លោកគ្រោងជួបជាមួយគណៈកម្មាធិការព្រំដែនប្រទេសវៀតណាមនៅថ្ងៃទី២៩ខែសីហានេះនៅរាជធានីភ្នំពេញ ពាក់ព័ន្ធទៅនឹងការបន្តសង់ប៉ុស្តិ៍យាមរបស់កងទ័ពវៀតណាមនិងបញ្ហាព្រំដែនមួយចំនួនទៀត។ លោកបន្ថែមថាចាប់តាំងពីពេលដែលលោកបានផ្ញើកំណត់ទូតទៅប្រទេសវៀតណាមទាក់ទង់ទៅនឹងបញ្ហានេះនៅថ្ងៃទី២៩ ខែកក្កដាមក រហូតមកដល់ពេលនេះភាគីវៀតណាមមិនទាន់បានឆ្លើយតបជាយ៉ាងណានោះទេ។លោកបន្តថា៖ “ខ្ញុំមានគម្រោងជួបជាមួយប្រធានគណៈកម្មាធិការព្រំដែនវៀតណាមនៅថ្ងៃទី២៩ ខែហ្នឹង នៅរាជធានីភ្នំពេញ ដើម្បីជជែករឿងហ្នឹងផង ហើយយើងពិភាក្សាបញ្ហាផ្សេងៗមួយចំនួនទៀត។ ដូច្នេះយើងមានឱកាសដើម្បីជជែកសុំឲ្យគាត់បញ្ឈប់។ប្រភពVOD

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា