ត្រឡប់ក្រោយ

សមត្ថកិច្ចចាប់ជនបរទេសម្នាក់ដែលឃ្លាំមើលសកម្មជនដីធ្លីបឹងកក់

 

សមត្ថកិច្ចខណ្ឌដូនពេញនៅព្រឹកនេះបានចាប់ខ្លួនជនបរទេសម្នាក់បញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេស ដើម្បីសួរនាំ បន្ទាប់ពីជនបរទេសរូបនោះបានតាមដានឃ្លាំមើលសកម្មជនដីធ្លីបឹងកក់ដែលសមត្ថកិច្ចចាប់ខ្លួន។ស្ត្រីជនជាតិអេស្ប៉ាញឈ្មោះ Marga Bucosa Segada ត្រូវសមត្ថកិច្ចចាប់ខ្លួននៅម៉ោងជិត១១ព្រឹកនេះ នៅអធិការដ្ឋាននរបាលខណ្ឌដូនពេញ នៅពេលដែលរូបគាត់តាមដានឃ្លាំមើលសមត្ថកិច្ចកំពុងសាកសួរសកម្មជនដីធ្លីនៅបឹងកក់២រូប។ ស្ត្រីបឹងកក់២រូបគឺអ្នកស្រី បូវ សោភា និងអ្នកស្រី ទេព វន្នី ត្រូវសមត្ថកិច្ចចាប់ខ្លួនតាំងពីល្ងាចមិញ ពាក់ព័ន្ធយុទ្ធនាការអាវខ្មៅ។តាមការអះអាងរបស់មន្ត្រីសង្គមដែលកំពុងតាមដានសមត្ថកិច្ចសាកសួរស្ត្រីបឹងកក់បានឲ្យដឹងថា ស្ត្រីជនជាតិបរទេសនោះជាអ្នកស្រាវជ្រាវពីបញ្ហាសិទ្ធិមនុស្ស ប៉ុន្តែមិនទាន់ដឹងច្បាស់ថាមកពីស្ថាប័នណាទេ។សមត្ថកិច្ចអះអាងនៅកន្លែងចាប់ខ្លួនថា ពួកគេនឹងដោះលែងជនបរទេសឲ្យមានសេរីភាពវិញ បើសិនជាសួរនាំទៅរកឃើញមានឯកសារគ្រប់គ្រាន់ក្នុងការមកស្នាក់នៅកម្ពុជា៕ប្រភពVOD

http://vodhotnews.com/2016/08/a-foreigner-has-been-arrested

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា