ត្រឡប់ក្រោយ

លោក ហ៊ុន សែន គ្រោងទៅទីម័រឡេស្ដេ ដើម្បីពង្រឹងសហប្រតិបត្តិការសេដ្ឋកិច្ច

 

លោកនាយករដ្ឋន្រ្ដី ហ៊ុន សែន គ្រោងទៅទស្សនកិច្ចនៅប្រទេសទីម័រឡេសេ្ត ដើម្បីចុះហត្ថលេខាលើឯកសារចំនួន៣ ក្នុងនោះមានកិច្ចព្រមព្រៀងបច្ចេកទេសសេដ្ឋកិច្ច។ នេះបើយើងតាមសេចក្ដីប្រកាសរបស់ក្រសួងការបរទេសចុះថ្ងៃទី១៥ ខែសីហា។សេចក្តីប្រកាសព័ត៌មានដដែលសរសេរបន្តថា លោក ហ៊ុន សែន នឹងជួបចរចាទ្វេភាគីជាមួយនាយករដ្ឋមន្រ្ដីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ដេ លោកបណ្ឌិត រ៉ុយ ម៉ារៀ ដេ អារ៉ុយចូ នាថ្ងៃទី២០ ខែសីហា។នៅក្នុងជំនួបនោះ មេដឹកនាំនៃប្រទេសទាំងពីរក៏គ្រោងនឹងចុះហត្ថលេខាលើឯកសារចំនួន២ផ្សេងទៀត រួមមាន កិច្ចព្រមព្រៀងស្ដីពីការលើកលែងទិដ្ឋាការសំរាប់អ្នកកាន់លិខិតឆ្លងដែនការទូតនិងលិខិតឆ្លងដែនផ្លូវការ និង អនុស្សារណៈនៃការយោគយល់គ្នាពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្ដិការលើវិស័យការងារ។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងការបរទេស។ក្នុងកំឡុងពេលទស្សនកិច្ចនេះ លោក ហ៊ុន សែន ក៏នឹងទៅជួបសំណេះសំណាលជាមួយសហគមន៍កម្ពុជា នៅទីម័រឡេស្ដេផងដែរ៕ប្រភពVOD

http://vodhotnews.com/2016/08/hun-sen-plans-to-timor

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា