ត្រឡប់ក្រោយ

សមត្ថកិច្ចបញ្ជូនស្ត្រីបឹងកក់ពីររូបទៅតុលាការព្រឹកនេះ​

 

សមត្ថកិច្ចបញ្ជូនស្ត្រីសកម្មជនដីធ្លីបឹងកក់ពីររូបទៅកាន់សាលាដំបូង រាជធានីភ្នំពេញ នៅព្រឹកនេះ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ ដោយចោទថា បានធ្វើសកម្មភាពញុះញង់បង្ក ចលាចល នៅក្នុងសង្គម។បើតាមលោក ចាន់ ពុទ្ធិស័ក សកម្មជនដីធ្លីបឹងកក់បានឲ្យដឹងថា សមត្ថកិច្ចបាន បញ្ជូនស្ត្រីទាំងពីររូបនេះ ទៅតុលាការនៅម៉ោង៧ព្រឹកនេះ បន្ទាប់ពីចោទថា ញុះញង់បង្ក ចលាចលក្នុងសង្គមពាក់ព័ន្ធការរៀបចំយុទ្ធនាការអាវខ្មៅ។ ស្រ្តីទាំង ពីររូបនោះ មានអ្នក ស្រីទេព វន្នី និង អ្នកស្រី បូវ សោភា ត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីល្ងាចថ្ងៃចន្ទ។យុទ្ធនាការអាវខ្មៅជាយុទ្ធនាការមួយធ្វើឡើងដោយសកម្មជនដីធ្លី និង មន្ត្រីសង្គម ស៊ីវិលមួយចំនួនក្នុងគោលបំណងទាមទារឲ្យដោះលែងអ្នកជាប់ឃុំ៥នាក់  និង ទាមទារឲ្យ រក យុត្តិធម៌ករណីបាញ់សម្លាប់លោកកែម ឡី។  គិតត្រឹមថ្ងៃទី១៥ខែសីហា គឺជាសប្តាហ៍ទី១៥ ហើយនៃការធ្វើយុទ្ធនាការអាវខ្មៅ។ រាល់ពេលធ្វើយុទ្ធនាការតែងតែមានការឃាត់ខ្លួន និងហិង្សាកើតឡើង ប៉ុន្តែសកម្មជនទាំងនោះអះអាងថា ពួកគេនៅតែបន្តយុទ្ធនាការ រហូតមានដំណោះស្រាយតាមការទាមទារ។ប្រភពVOD

 

http://vodhotnews.com/2016/08/legal-authorities-send-bbl-activist-to-court-this-morning

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា