លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ណែនាំសិស្សវិទ្យាល័យមួយក្នុងខេត្តតាកែវកាលពីព្រឹកថ្ងៃអង្គារឲ្យបោះឆ្នោតគាំទ្រលោក ហើយកុំឲ្យបោះឆ្នោតគាំទ្រអ្នកផ្សេងដែល លោកថាមិនបានធ្វើអ្វីសោះ។នៅព្រឹកថ្ងៃអង្គារនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើដំណើរទៅកាន់ខេត្តតាកែវក្នុងយុទ្ធនាការ២៥រាជធានីខេត្ត ដែលលោកថាដើម្បីស្វែងយល់ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ។ ក្នុងដំណើរនេះ លោកបានជួបជាមួយសិស្សានុសិស្សនៅវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន ប៉ាទី ហើយលោកបានផ្តល់សាលារៀនមួយខ្នងសម្រាប់វិទ្យាល័យនេះ។លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសួរសិស្សថាបោះឆ្នោតឲ្យអ្នកណា? ហើយលោកក៏បានណែនាំសិស្សកុំឲ្យបោះឆ្នោតឲ្យអ្នកណា ដែលលោកថាមិនបានធ្វើអ្វីសោះនោះ៖ «ដល់អាយុបោះឆ្នោតនៅហ្នឹង? ដល់ហើយ តើបោះឆ្នោតឲ្យអ្នកណា? បោះឲ្យសម្តេច។ អើនិយាយត្រង់ៗ គេមិនធ្វើអ្វីសោះទៅបោះឆ្នោតគេ! ហើយគេធ្វើចង់ងាប់(មិនបោះឲ្យ) ហើយដល់សុំសាលា គេអត់ឲ្យ ធ្វើម៉េចទៅ? ប្រាប់ឪម៉ែផង»។ប្រភពVOD
http://vodhotnews.com/2016/08/hun-sen-told-not-to-vote-for-whom-do-nothing