តំណាងរាស្ត្រខ្មែរ-អូស្ត្រាលី គ្រោងជំរុញឲ្យសភាសហព័ន្ធរបស់ប្រទេសអូស្ត្រាលី ដាក់លោក ហ៊ុន សែន ក្នុងបញ្ជីស្បែកខ្មៅ និងអ្នកសមគំនិតក្នុងអំពើរំលោភសិទ្ធិមនុស្សដទៃទៀត មិនឲ្យចូលប្រទេសអូស្ត្រាលី។ ប៉ុន្តែតំណាងរាស្ត្រ និងមន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាចកម្ពុជា អះអាងថា កម្ពុជាមិនបារម្ភចំពោះការគំរាមនេះទេ ហើយថា រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអូស្ត្រាលី កំពុងមានទំនាក់ទំនងល្អ។សមាជិកសភាខ្មែរ-អូស្ត្រាលីប្រចាំរដ្ឋវ៉ិកតូរីយ៉ា (Victoria) ពីខាងគណបក្សពលករលោក ហុង លីម គ្រោងបញ្ចុះបញ្ចូលតំណាងរាស្ត្រសហព័ន្ធពីខាងគណបក្សរបស់លោកធ្វើ ច្បាប់មួយដាក់ប្រមុខដឹកនាំរដ្ឋាភិបាលលោក ហ៊ុន សែន និងបក្សពួកមួយចំនួនក្នុងបញ្ជីស្បែកខ្មៅហាមមិនឲ្យចូលប្រទេស អូស្ត្រាលី។លោកបន្តថា រដ្ឋាភិបាលក្រោមការដឹកនាំរបស់លោក ហ៊ុន សែន បានរំលោភសិទ្ធិមនុស្ស និងប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរ៖ «ខ្ញុំ នឹងធ្វើការសាកសួរអ្នកនយោបាយទាំងអស់ខាងគណបក្សខ្ញុំថា តើគេអាចធ្វើការដាក់ទណ្ឌកម្មដូចអ្វីដែលខ្ញុំចង់បានធ្វើយ៉ាង ម៉េចទាមទារកុំឲ្យលោក ហ៊ុន សែន ចូលទៅស្រុកទាំងអស់ហ្នឹងបានដោយសារអំពើពុករលួយ»។ប្រភពRFA
http://www.rfa.org/khmer/news/politics/Australian-lawmaker-2push-for-hunsen-into-au-blacklist-08162016235411.html