ត្រឡប់ក្រោយ

លោក ប៉ា ងួនទៀង ចូល​បំភ្លឺ​នៅ​តុលាការ​ជុំវិញ​សំណុំ​រឿង​លោក កឹម សុខា

 

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) លោក ប៉ា ងួនទៀង ចូល​ទៅ​បំភ្លឺ​នៅ​​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​សីហា ក្នុង​នាម​ជា​សាក្សី​ក្នុង​សំណុំ​រឿង​លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ។ពេល​ទៅ​ដល់​ខាង​មុខ​តុលាការ លោក ប៉ា ងួនទៀង ព្យាយាម​ឆ្លើយ​សំណួរ​អ្នក​កាសែត ប៉ុន្តែ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​រុន​ច្រាន​លោក មិន​ឲ្យ​និយាយ​ជាមួយ​អ្នក​កាសែត។ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​កោះ​ហៅ​លោក ប៉ា ងួនទៀង កាល​ពី​ថ្ងៃ​ទី​៣ ខែ​សីហា ឲ្យ​ចូល​ធ្វើ​ជា​សាក្សី​ជុំវិញ​ដំណើរ​រឿង​សូកប៉ាន់​សាក្សី​តាម​មាត្រា​៥៤៨ នៃ​ក្រម​ព្រហ្មទណ្ឌ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា