ត្រឡប់ក្រោយ

CNRP ថា ស្ថានភាព​សិទ្ធិមនុស្ស​ក្នុង​ពន្ធនាគារ មាន​ភាពល្អ​ប្រសើរឡើង​

 

គណបក្ស​សង្គ្រោះ​ ជាតិ អះអាងថា ស្ថានភាព​អ្នកទោស​នៅក្នុង​ពន្ធនាគារ​ព្រៃ​ស មាន​ភាពល្អ​ប្រសើរឡើង​វិញ​ហើយ ក្រោយពី​មានការ​ផ្សព្វផ្សាយ​រិះគន់​ពី​ស្ថានភាព​រឹតត្បិត​សិទ្ធិមនុស្ស​ជា​ បន្តបន្ទាប់​កន្លងមក​នេះ​។ នៅ​ព្រឹក​ថ្ងៃទី​១៨ សីហា នេះ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចុះ​ជួប​សុខទុក្ខ​មន្ត្រី​ខ្លួន​៣​រូប​រួមមាន​លោក អ៊ុំ សំអាន តំណាងរាស្ត្រ​គណបក្ស លោក ហុង សុខ​ហួរ សមាជិក​ព្រឹទ្ធិ​សភា​បក្ស សម រង្ស៊ី និង​លោក ស៊ា​ង ចែត មេឃុំ​គណបក្ស សម រង្ស៊ី​។​ក្រោយពី​បាន​ ជួប​សំណេះសំណាល​ជា​មន្ត្រី​បក្ស​ខ្លួន​នោះ លោក ឡុង រី តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់ថា ស្ថានភាព​មន្ត្រី​ខ្លួន រួមទាំង​អ្នកទោស​ដទៃទៀត នៅក្នុង​ពន្ធនាគារ​ព្រៃ​ស មាន​ភាពប្រសើ​ឡើង​ជាង​មុន ពោលគឺ​មានការ​រឹតត្បិត​សិទ្ធិ​អ្នកទោស​ទៀតឡើយ​។ លោក ឡុង រី ដែល​បាន​ដឹកនាំ​តំណាងរាស្ត្រ​ចុះសួរសុខទុក្ខ​មន្ត្រី​ខ្លួន ដែល​កំពុង​ជាប់ឃុំ​នេះ បាន​បន្ថែមថា ស្ថានភាព​ពន្ធនាគារ​ពេលនេះ មានការ​រៀបចំ​បាន​ល្អជា​ប្រក្រតី​វិញ ដោយសារតែ​អ្នក​កំពុង​ជាប់ឃុំ​ខ្លួន និង​អ្នកទោស ទទួលបាន​ការយកចិត្ត​ទុកដាក់​ពី​មន្ត្រី​ពន្ធនាគារ ទាំង​ផ្នែក​សេវាកម្ម​ពិនិត្យ​សុខភាព និង​ការបែងចែក​ទីកន្លែង​រស់នៅ​រវាង​អ្នក​ជាប់ឃុំ និង​អ្នកទោស​ជាដើម​។ ប្រភពថ្មីៗ

https://thmeythmey.com/?page=detail&ctype=article&id=43369&lg=kh

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា