ត្រឡប់ក្រោយ

សហភាព​អឺរ៉ុប​បារម្ភ​ពី​បញ្ហា​សិទ្ធិ​មនុស្ស​និង​នយោបាយ​ខណៈ​ការ​បោះឆ្នោត​ខិត​ជិត​ចូល​មក​ដល់

 

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ប្រកាស ​ដាក់​ជា​ផ្លូវ​ការ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ឆ្នាំ​ ២០១៦ ដែល​មាន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សហភាព​អឺរ៉ុប និង​ប្រទេស​ជប៉ុន នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​១៨ សីហា។ មន្ត្រី​សហភាព​អឺរ៉ុប បាន​សម្ដែង​ការ​បារម្ភ​របស់​ខ្លួន​ទៅ​លើ​បរិបទ​នយោបាយ ក្នុង​ដំណើរ​ការ​ប្រព្រឹត្ត​ទៅ​នៃ​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌។សហភាព​អឺរ៉ុប បាន​សម្ដែង​ការ​បារម្ភ​របស់​ខ្លួន​ទៅ​លើ​សកម្មភាព​មួយ​ចំនួន ដែល​អាជ្ញាធរ​បាន​អនុវត្ត​ទៅ​លើ​មន្ត្រី​គណបក្ស​ប្រឆាំង សង្គម​ស៊ីវិល និង​អគ្គលេខាធិការ​រង គ.ជ.ប ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ឃុំ​ខ្លួន។ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប ប្រចាំ​កម្ពុជា លោក ច្សច អេដហ្គា (George EDGAR) ថ្លែង ​ថា ដើម្បី​ឲ្យ​ដំណើរ​ការ​បោះឆ្នោត​ប្រកប​ដោយ​តម្លាភាព និង​ការ​ជឿ​ទុក​ចិត្ត​បាន តម្រូវ​ឲ្យ​មាន​បរិយាកាស​នយោបាយ​មួយ​ដែល​អនុញ្ញាត​ឲ្យ​ភាគី​ទាំងអស់​ចូលរួម​ បាន​ពេញលេញ។ លោក​ថា សហភាព​អឺរ៉ុប រំពឹង​ថា អាជ្ញាធរ​កម្ពុជា នឹង​ធានា​ឲ្យ​បាន​នូវ​ការ​បង្កើត​បរិយាកាស​នោះ«សហភាព​អឺរ៉ុប ធ្លាប់​បាន​សម្ដែង​ការ​បារម្ភ​របស់​ខ្លួន​ទៅ​លើ​សកម្មភាព​មួយ​ចំនួន​ដែល​អាជ្ញាធរ​អនុវត្ត​ច្បាប់ បាន​អនុវត្ត​មក​លើ​មន្ត្រី​គណបក្ស​ប្រឆាំង តំណាង​សង្គម​ស៊ីវិល និង​អគ្គលេខាធិការ​រង គ..ប។ អាជ្ញាធរ​កម្ពុជា ត្រូវ​ធានា​ឲ្យ​មាន​បរិយាកាស​មួយ​ដែល​គ្រប់​គណបក្ស​នយោបាយ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល អាច​ធ្វើ​ការ​របស់​ខ្លួន​បាន​ដោយ​គ្មាន​ការ​រាំង​ស្ទះ»។ប្រភពRFA

 

http://www.rfa.org/khmer/news/politics/EU-concerns-of-political-tension-and-Human-Rights-issues-advanced-the-up-coming-election-08182016090618.html

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា