ត្រឡប់ក្រោយ

គ.ជ.ប​ស្វាគមន៍​ជំហរ​បក្ស​ប្រឆាំង​ដែល​ប្រកាស​ប្ដឹង​ជនបរទេស​កាន់​អត្តសញ្ញាណប័ណ្ណ​ខ្មែរ​ខុស​ច្បាប់

 

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ស្វាគមន៍​ជំហរ​របស់​បក្ស​ប្រឆាំង​ដែល​ប្រកាស​ប្ដឹង​ជនបរទេស​ដែល​មាន​ អត្តសញ្ញាប័ណ្ណ​ខ្មែរ​ខុស​ច្បាប់ ទៅ គ.ជ.ប និង​តុលាការ។ ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ​ថា ការ​ស្វាគមន៍​របស់ គ.ជ.ប ពេល​នេះ ជា​សញ្ញាណ​ល្អ​មួយ​ចំពោះ​ដំណើរការ​នៃ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត និង​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ។ខណៈ​ការ​ចុះ​ឈ្មោះ​បោះ​កាន់តែ​ខិតចូល​មក​ដល់​ដែល​នឹង​ចាប់​ផ្ដើម​នៅ​ខែ​ កញ្ញា ខាង​មុខ គណបក្ស​សង្គ្រោះ​ជាតិ បង្ហាញ​ការ​យក​ចិត្ត​ទុក​ជំរុញ​លើ​ដំណើរការ​នៃ​ការ​បោះឆ្នោត​ឲ្យ​កាន់តែ​ ប្រសើរ​ឡើង។អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត លោក ហង្ស ពុទ្ធា ថ្លែង​ថា ពលរដ្ឋ​គ្រប់រូប ឬ​គណបក្ស​នយោបាយ​មាន​សិទ្ធិ​ប្ដឹង​តវ៉ា ឬ​ប្ដឹង​ជំទាស់​ចំពោះ​​ដំណើរការ​នៃ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត ក្រោយ​ពេល​បិទ​បញ្ជី​ចុះ​ឆ្នោត​ដំបូង។ លោក​បញ្ជាក់​ថា នេះ​ជា​ការ​ចូលរួម​ល្អ​មួយ​ដើម្បី​ធានា​បាន​នូវ​បញ្ជី​បោះឆ្នោត​ដែល​មាន​ លក្ខណៈ​ល្អ​ប្រសើរ៖ «ការ​បោះ​ឆ្នោត​មួយ​ដែល​មាន​តម្លាភាព មិន​អាច​កាត់​ផ្ដាច់​បាន​ពី​ការ​ចូលរួម​របស់​អ្នក​សង្កេតការណ៍​នៃ​គណបក្ស​ នយោបាយ ឬ​ហៅ​ថា ភ្នាក់ងារ​គណបក្ស និង​អ្នក​សង្កេតការណ៍​ជាតិ អន្តរជាតិ​បាន​នោះ​ទេ អ៊ីចឹង គ.ជ.ប ស្វាគមន៍»។នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី​១៨ ខែ​សីហា គណបក្ស​សង្គ្រោះ​ជាតិ ថា​នឹង​ពឹង​ពាក់​មេធាវី​ដើម្បី​រៀបចំ​ពាក្យ​បណ្ដឹង​ប្ដឹង​ជនបរទេស​ដែល​ ប្រើប្រាស់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ខុស​ច្បាប់​យក​ទៅ​ចុះ​ឈ្មោះ​ បោះឆ្នោត​ទៅ គ.ជ.ប និង​តុលាការ។ប្រភពRFA

http://www.rfa.org/khmer/news/politics/nec-cnrp-08202016063856.html

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា