សហគមន៍ខ្មែររស់នៅប្រទេសអូស្ត្រាលី ប្រមាណ ៦០០នាក់ បានប្រមូលផ្ដុំគ្នានៅសាលាក្រុងស្ព្រីងវ៉ល (Springvale Town Hall) ទីក្រុងម៉ែលប៊ន (Melbourne) នៃប្រទេសអូស្ត្រាលី (Australia) ដើម្បីប្រជុំធ្វើវេទិកាសាធារណៈសម្ដែងមតិ នៅថ្ងៃទី២០ សីហា ស្ដីពីឃាតកម្មលោកបណ្ឌិត កែម ឡី ការរំលោភសិទ្ធិមនុស្ស និងការដាក់ឈ្មោះតំណាងរាស្ត្រខ្មែរ-អូស្ត្រាលី ប្រចាំរដ្ឋវ៉ិកតូរីយ៉ា (Victoria) លោក ហុង លីម ចូលក្នុងបញ្ជីខ្មៅរបស់កម្ពុជា។សហព័ន្ធខ្មែរ-អូស្ត្រាលីសាជីវកម្ម ស្នើឲ្យរដ្ឋាភិបាលប្រទេសអូស្ត្រាលី ដាក់គំនាបលើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនឲ្យចូលទៅប្រទេសអូស្ត្រាលី រហូតដល់មានការកែទម្រង់ទៅលើស្ថានភាពនយោបាយ និងការរំលោភសិទ្ធិមនុស្សនៅប្រទេសកម្ពុជា។បន្ទាប់ពីបានជួបប្រជុំគ្នាអស់ជាច្រើនម៉ោងនៅក្នុងវេទិកា សាធារណៈ នៅថ្ងៃទី២០ ខែសីហា សហគមន៍ខ្មែរនៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី បានធ្វើសេចក្ដីសម្រេចចិត្តមួយដាក់ជូនទៅតំណាងរាស្ត្រនៃមណ្ឌលដែល ពួកគេរស់នៅ។ប្រភពRFA
ambodian-australians-wants-hunsen-in-aus-blacklist-08202016071904.html