ត្រឡប់ក្រោយ

មេ​បក្ស​ប្រឆាំង​ថា ត្រួស​ត្រាយ​ផ្លូវ​ឲ្យ​យុវជន តែ​មន្ត្រី​រដ្ឋាភិបាល​ថា ភូតភរ​កុហក

 

មេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី បានថ្លែងកាលពីថ្ងៃសៅរ៍ថា បំណងរបស់លោក និងលោក កឹម សុខា គឺគ្រាន់តែត្រួសត្រាយបើកផ្លូវឲ្យយុវជន និងកូនខ្មែរជំនាន់ក្រោយបានស្គាល់លទ្ធិប្រជាធិបតេយ្យ នៅលើទឹកដីកម្ពុជា ប៉ុន្តែ មន្ត្រីរដ្ឋាភិបាល បានចាត់ទុកសម្ដីមេដឹកនាំបក្សប្រឆាំងរូបនេះ ជាការភូតភរ និងបានបោកប្រាស់ប្រជាពលរដ្ឋខ្មែរអស់ច្រើនទសវត្សរ៍។លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួនឯងនៅឯបរទេសនោះ បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃនេះ ដោយនិយាយថា លោក នឹងលោក កឹម សុខា នឹងទម្លុះទម្លាយរាល់ឧបសគ្គ ដើម្បីឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ។លោកថ្លែងថា៖ «បំណងរបស់លោក កឹម សុខា និងរូបខ្ញុំ សម រង្ស៊ី គឺគ្រាន់តែត្រួសត្រាយបើកផ្លូវឲ្យយុវជន និងកូនខ្មែរជំនាន់ក្រោយ បានស្គាល់នូវលទ្ធិប្រជាធិបតេយ្យពិតប្រាកដ លើទឹកដីប្រទេសកម្ពុជា»។លោកថ្លែងបន្តថា៖ «យើងទាំងពីរនាក់ មិនមានបំណងក្រាញអំណាច ហើយផ្ទេរអំណាចទៅឲ្យកូនយើង ដើម្បីឲ្យក្រុមគ្រួសារយើងកាន់អំណាចតពូជនោះទេ»។ឆ្លើយតបនឹងការលើកឡើងរបស់មេបក្សប្រឆាំង អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានចាត់ទុកលោក សម រង្ស៊ី ជាអ្នកនយោបាយទុច្ចរិត ដែលបានបោកប្រាស់ប្រជាពលរដ្ឋខ្មែរអស់រយៈរាប់ទសវត្សរ៍មកហើយ។លោកថ្លែងនៅលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃនេះថា៖ «ការលាបពណ៌ និងភូតភររាស្ត្រខ្មែរ វាហួសសម័យហើយ ហើយការភូតភរនេះ ក៏ពុំទទួលបានលទ្ធផលក្នុងរយៈកន្លងមកដែ»។ប្រភពVOD

http://vodhotnews.com/20/08/2016/%e1%9e%98%e1%9f%81%e2%80%8b%e1%9e%94%e1%9e%80%e1%9f%92%e1%9e%9f%e2%80%8b%e1%9e%94%e1%9f%92%e1%9e%9a%e1%9e%86%e1%9e%b6%e1%9f%86%e1%9e%84%e2%80%8b%e1%9e%90%e1%9e%b6-%e1%9e%8f%e1%9f%92%e1%9e%9a%e1%9e%bd/

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា