ត្រឡប់ក្រោយ

ព្រះ​តេជ​គុណ ​ប៊ុត ប៊ុនតិញ​ ស្នើ​នាយក​រដ្ឋ​មន្ត្រីឲ្យ​មន្ត្រី​ថ្នាក់​ក្រោម​សហ​ការ​ជា​មួយព្រះ​អង្គ

 

ព្រះតេជគុណ ប៊ុត ប៊ុនតិញ ដែលសកម្មក្នុងកិច្ចការសង្គមបានស្នើដល់នាយករដ្ឋមន្ត្រីប្រាប់ឲ្យអាជ្ញាធរថ្នាក់ក្រោមជួយសហការជាមួយព្រះអង្គក្នុងសកម្មភាពបិស្ថាន ដោយព្រះអង្គអះអាងថាកន្លងមកមានការបង្កការលំបាកនិងខ្វះការសហការពីអាជ្ញាធរខេត្តមួយចំនួន។ក្នុងវេទិកាស្តីពីការការពារនិងអភិរក្សធនធានធម្មជាតិនៅទីស្តីការគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃចន្ទនេះ ប្រធានបណ្តាញព្រះសង្ឃឯករាជ្យព្រះតេជគុណ ប៊ុត ប៊ុនតិញ បានស្នើចំពោះមុខលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយសុំឲ្យលោកប្រាប់ទៅមន្ត្រីថ្នាក់ក្រោមរបស់រដ្ឋាភិបាលជួយសហការជាមួយព្រះអង្គក្នុងការដាំដើមឈើ។ ការស្នើនេះក៏ដោយសារព្រះអង្គបានលើកឡើងពីអជ្ញាធរនៅខេត្តមួយចំនួនបានបង្កឲ្យមានការលំបាកក្នុងយុទ្ធនាការដាំដើមឈើរបស់ព្រះអង្គ។ព្រះអង្គមានសង្ឃដីកាថា៖ អ្វីដែលបានបិណ្ឌបាតទៅកាន់ញោមនាយករដ្ឋមន្ត្រីថ្ងៃនេះ រឿងថាតូចមួយទេ។ សុំធ្វើយ៉ាងណាឲ្យអជ្ញាធរថ្នាក់មូលដ្ឋានសហការតែប៉ុណ្ណឹងមិនបាច់ជួយអីទេ មិនបាច់ជួយជាអង្ករជាអីទេព្រោះពួកអាត្មាមានពួកញ្ញាតិញោមជួយស្រេចហើយ។ ប៉ុន្តែអ្វីដែលចាំបាច់បំផុតគឺការសហការល្អ យើងអាចទៅធ្វើកិច្ចការបាន។ បើដរាបការសហការនៅតែមានកំរិតដូចតែនៅឥឡូវនេះ បេសកម្មនៃការការពារព្រៃយើងនៅតែបរាជ័យដដែល។ប្រភពVOD

http://vodhotnews.com/22/08/2016/but-buntenh-needs-a-good-cooperation-from-the-authority

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា