ត្រឡប់ក្រោយ

លោក ហ៊ុន សែន ព្រមានអ្នកការទូតកុំឲ្យលើកពីករណីឃុំមន្រ្តីបក្សប្រឆាំង

 

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមាននៅចំពោះមុខអ្នកការទូតកុំឲ្យលើកករណីឃុំខ្លួនមន្រ្តីគណបក្សប្រឆាំង ឲ្យលោកដោះលែង ខណៈលោកនៅតែមានការខឹងសម្បានឹងការចោទថា ភរិយានិងកូនរបស់លោកជាប់ឈាមជ័រវៀតណាម។ក្នុងវេទិកាស្តីពីការការពារនិងអភិរក្សធនធានធម្មជាតិនៅព្រឹកថ្ងៃចន្ទនេះ លោក ហ៊ុន សែន បានរំលឹកឡើងវិញពីអ្វីដែលគេចោទថា ភរិយានិងកូនប្រុសច្បង ជាកូនមេដឹកនាំវៀតណាម ឈ្មោះ ឡេ ដឹកថូ។ លោកចាត់ទុកថា នេះជាការប្រមាថដែលមិនអាចអត់ឱនឲ្យបាន។លោកមានប្រសាសន៍ថា៖  “សុំទោស! ឯកឧត្តមឯកអគ្គរដ្ឋទូតអាមេរិកពិតជាបានដឹងរឿងហ្នឹង! ថ្ងៃនេះយើងនិយាយគ្នាឲ្យច្បាស់។ ហេតុអីបានជាលោក ហ៊ុន សែន ធ្លាប់តែធ្វើការសម្របសម្រួលអាអ្នកជាប់គុកស៊ីញ៉េរឲ្យបានចេញក្រៅគុក? ព្រោះច្បាប់ពន្ធនាគារ គេឲ្យអំណាចមកនាយករដ្ឋមន្រ្តីថា អាចធ្វើការសុំលើកលែងទោសបាន។ ប៉ុន្តែខ្ញុំអត់ធ្វើទេ! ដោយតម្លៃណាក៏ដោយខ្ញុំមិនធ្វើ!”។អតីតសមាជិកគណបក្សសង្គ្រោះជាតិនៅសហរដ្ឋអាមេរិក លោក យ៉ង់ ណុយ ហៅ Brady Young បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកថា កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក ហ៊ុន ម៉ាណែត គឺជាកូនប្រុសរបស់អ្នកនយោបាយវៀតណាម ឈ្មោះ ឡេ ឌឹកថូ (Le Duc Tho) ជាមួយលោកស្រី ប៊ុន រ៉ានី និងបានទាមទារឲ្យលោក ហ៊ុន សែន ពិនិត្យ DNA ជាមួយលោក ហ៊ុន ម៉ាណែត។ប្រភពVOD

 

http://vodhotnews.com/22/08/2016/prime-minister-warn-ambassador-to-not-ask-him-to-free-group-that-blasphemy-his-family

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា