ត្រឡប់ក្រោយ

តុលាការ​សម្រេចកែប្រែបទចោទលើអ្នក​ធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅពីរនាក់​

 

សាលាដំបូងរាជធានីភ្នំពេញបានសម្រេចកែប្រែបទចោទលើសកម្មជនដីធ្លីបឹងកក់២នាក់ដែលពាក់អាវខ្មៅធ្វើយុទ្ធនាការទាមទារដោះលែងមន្រ្តីសិទ្ធិមនុស្ស មន្ត្រី គ.ជ.ប និងទាមទារយុត្តិធម៌ឲ្យអ្នកវិភាគឯករាជ្យល្បីឈ្មោះមួយរូប កាលពីសប្តាហ៍មុន។អ្នកស្រី ទេព វន្នី និងអ្នកស្រី បូវ សោភា ត្រូវបានតុលាការចោទប្រកាន់សកម្មជនអាវខ្មៅទាំងនោះពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទ៍ តាមបញ្ញត្តិមាត្រា៤៩៥នៃក្រមព្រហ្មទណ្ឌ ក្រោយពីពួកគេត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃ១៥ ខែសីហា ខណៈសកម្មជនជាច្រើននាក់ទៀតនាំគ្នាធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅទាមទារដោះលែងមន្រ្តីសមាគមអាដហុក៤រូបនិងមន្រ្តី គ.ជ.ប លោក នី ចរិយា ព្រមទាំងទាមទារឲ្យរកយុត្តិធម៌ជូនលោក កែម ឡី។កាលពីព្រឹកថ្ងៃចន្ទ ចៅក្រម ពេជ្រ វិជ្ជាធរ និងលោកព្រះរាជអាជ្ញារង កែវ សុជាតិ បានសួរដេញដោលអ្នកស្រី ទេព វន្នី និងអ្នកស្រី បូវ សោភា ពេញមួយព្រឹក ពាក់ព័ន្ធនឹងការធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ ដោយមានរូបទីងមោងចំនួន៤ដាក់ដេកទទឹមគ្នា ដោយសរសេរថាមន្ត្រីរលួយ តុលាការ និងឃាតករ ជាដើម។នៅពេលចោទសួរនោះ ចៅក្រមនិងព្រះរាជអាជ្ញហាក់សង្កត់ធ្ងន់លើរូបទីងមោងដែលសរសេរថា “តុលាការ”។យ៉ាងណាក៏ដោយក្នុងសវនាការនោះ សកម្មជនដីធ្លីទំាងពីរនាក់នោះបានឆ្លើយប្រហាក់ប្រហែលគ្នាថាយុទ្ធនាការនៅថ្ងៃនោះធ្វើដោយអហិង្សានិងមិនបានចោទលើស្ថាប័នតុលាការឬចោទចំឈ្មោះមន្ត្រីរាជការណាមួយនោះទេ ដោយពួកគេថា ធ្វើពិធីបែបសាសនា។ប្រភពVOD

 

http://vodhotnews.com/22/08/2016/court-decided-amend-charges-against-black-campaign-monday

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា