លោកនាយករដ្ឋមន្រ្តីហ៊ុន សែន កាលពីព្រឹកថ្ងៃច័ន្ទប្រកាសថា លោកនឹងចុះចេញពីអំណាច ប្រសិនជាមានអ្នកជំនួសតំណែងរបស់លោកហើយថា លោកបន្តកាន់អំណាចគឺដើម្បីសន្តិភាពរបស់កម្ពុជា។លោកនាយករដ្ឋមន្រ្តីហ៊ុន សែន នៅព្រឹកនេះប្រកាសថា លោកនឹងចុះចេញពីអំណាច ប្រសិនជាមានអ្នកជំនួសតំណែងរបស់លោកហើយថា លោកបន្តកាន់អំណាចគឺដើម្បីសន្តិភាពរបស់កម្ពុជា។នៅព្រឹកថ្ងៃច័ន្ទនេះ លោកហ៊ុន សែន បានរៀបចំវេទិកាស្តីពីការការពារបរិស្ថាន និងអភិរក្សធនធានធម្មជាតិ ដោយលោកបានអញ្ជើញមន្រ្តីទូត អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ សកម្មជនការពារបរិស្ថានរាប់រយនាក់ ក្នុងនោះមានទាំងសកម្មជនសង្ឃព្រះអង្គប៊ុត ប៊ុនតិញ ដែលធ្វើការពាក់ព័ន្ធនឹងបរិស្ថាន និងកញ្ញាធី សុវណ្ណថា ដែលធ្លាប់រិះគន់លោកហ៊ុន សែន មិនសំចៃមាត់។លោកហ៊ុន សែន លើកឡើងថា លោកនឹងចុះចេញពីតំណែងភ្លាម ប្រសិនជាការចុះចេញរបស់លោកអាចនាំសន្តិភាពដល់ប្រទេស។ លោកបន្ថែមថា លោកនឹងនៅបន្តកាន់អំណាចដើម្បីសុខសន្តិភាពរបស់ប្រទេស ដោយមិនបោះបង់ចោលអំណាចដែលគេតែងរិះគន់ថា លោកកាន់អំណាចយូរនោះទេ។ប្រភពVOA
http://khmer.voanews.com/a/hun-sen-said-he-is-willing-to-step-down-but-worries-national-security/3474821.html