ត្រឡប់ក្រោយ

សកម្មជន​ស្ត្រី​បឹងកក់​ម្នាក់​ត្រូវ​តុលាការ​ដោះលែង​ហើយ​នៅ​យប់​ថ្ងៃ​ទី​២២​សីហា

 

អ្នកស្រី បូវ សោភា ត្រូវ​បាន​តុលាការ​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​ហើយ នៅ​ម៉ោង​៨ និង ៤០​នាទី​យប់​ថ្ងៃ​ទី​២២ សីហា។ អ្នកស្រី បូវ សោភា ថ្លែង​បន្ទាប់​ពី​ចេញ​ពី​ពន្ធនាគារ​ថា ការ​ចាប់​ខ្លួន ឃុំ​ខ្លួន និង​កាត់​ទោស​អ្នកស្រី និង​អ្នកស្រី ទេព វន្នី ជា​រឿង​អយុត្តិធម៌។ អ្នកស្រី​អះអាង​ថា ពួក​គាត់​មិន​បាន​ប្រព្រឹត្ត​ខុស​ដូច​ការ​ចោទ​ប្រកាន់​ឡើយ។ទាក់ទង​នឹង​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​វិញ សហគមន៍​បឹងកក់​ខកខាន​មិន​បាន​រៀបចំ​យុទ្ធនាការ​នេះ​ទេ​នៅ​ថ្ងៃ​ច័ន្ទ ទី​២២ សីហា នេះ ក៏ប៉ុន្តែ​អ្នកស្រី បូវ សោភា អះអាង​ថា អ្នកស្រី​នឹង​បន្ត​រៀបចំ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​នេះ​ទៀត បើ​ទោះ​ជា​រង​ការ​ចាប់​ខ្លួន​ក្ដី៕ប្រភពRFA

http://www.rfa.org/khmer/news/law/a-woman-activist-released-08222016100434.html

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា