ត្រឡប់ក្រោយ

នាយក​រដ្ឋមន្ត្រី​បញ្ជា​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​ជួប​សង្គម​ស៊ីវិល​៣​ខែ​ម្ដង​ពិភាក្សា​រឿង​ធនធាន​ធម្មជាតិ

 

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ឲ្យ​ក្រសួង​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​ធនធាន​ធម្មជាតិ​ចំនួន​៦ ពិភាក្សា​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​រៀង​រាល់ ៣​ខែ​ម្ដង ដើម្បី​រក​វិធីសាស្ត្រ​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ។ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ធ្វើ​ការ​ផ្នែក​បរិស្ថាន​មួយ​ចំនួន គាំទ្រ​ចំពោះ​សេចក្តី​សម្រេច​របស់​រដ្ឋាភិបាល ដែល​ចង់​ឃើញ​មាន​កិច្ច​សហការ​ជា​ធ្លុង​មួយ​ក្នុង​កិច្ច​ការពារ​ធនធាន​ធម្មជាតិ។ការ​ប្រកាស​ឲ្យ​មាន​វេទិកា​ពិភាក្សា​បី​ខែ​ម្តង​លើ​រឿង​ធនធាន​ធម្មជាតិ​រវាង​រដ្ឋាភិបាល និង​ក្រុម​អង្គការ​ស៊ីវិល​ធ្វើ​ការ​ផ្នែក​បរិស្ថាន​នេះ ធ្វើ​ឡើង​ក្នុង​វេទិកា​ស្ដីពី​ការ​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​សីហា នៅ​វិមាន​សន្តិភាព​ទីក្រុង​ភ្នំពេញ។លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​ថា ការ​ចូលរួម​ពី​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​ដៃគូ​ពាក់ព័ន្ធ​នានា គឺ​ជា​រឿង​ចាំបាច់​ក្នុង​ការ​ស្រោចស្រង់​ធនធាន​ធម្មជាតិ​ឡើង​វិញ បន្ទាប់​ពី​យន្តការ​ទប់ស្កាត់​របស់​រដ្ឋ​ហាក់​នៅ​មិន​ទាន់​មាន​ប្រសិទ្ធភាព​ពេញលេញ ប្រៀប​ដូចជា​អង្គុយ​បក់​ផ្សែង​ដែល​មិន​បាន​ពន្លត់​ភ្លើង។លោក ហ៊ុន សែន បញ្ជាក់​ថា ចាប់​ពី​ពេល​នេះ​ទៅ ក្រសួង​ចំនួន​៦ រួម​មាន​ក្រសួង​បរិស្ថាន ក្រសួង​កសិកម្ម ក្រសួង​រៀបចំ​ដែនដី ក្រសួង​រ៉ែ និង​ថាមពល ក្រសួង​ឧស្សាហកម្ម និង​ក្រសួង​ធនធាន​ទឹក ត្រូវ​ចូលរួម​ពិភាក្សា និង​ទទួល​យក​អនុសាសន៍​នានា​ពី​ក្រុម​អង្គការ​សង្គម​ស៊ីវិល ដើម្បី​ដោះស្រាយ​បញ្ហា​ធនធាន​ធម្មជាតិ​ឲ្យ​មាន​ប្រសិទ្ធភាព៖ «ក្រសួង​ទាំង​៦ ដែល​ពាក់ព័ន្ធ​នឹង​ព្រៃ​ឈើ ឥឡូវ​ព្រៃ​ឈើ តាម​ដឹង​វា​នៅ​តែ​បំផ្លាញ បើ​ទោះ​បី​ជា​ឯកឧត្តម សៅ សុខា ឧទ្ធម្ភាគចក្រ​ពីរ​គ្រឿង​ទៅ​ហើយ​ក្តី​វា​នៅ​តែ​លួច​កាប់។ ប្រភពRFA

http://www.rfa.org/khmer/news/politics/Hun-Sen-orders-government-officials-to-meet-CSOs-every-3-months-08222016082633.html

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា