ប្រមុខរដ្ឋាភិបាលបានទទួលស្គាល់កំហុសរបស់ខ្លួននៅក្នុងការគ្រប់គ្រងធនធានធម្មជាតិហើយប្រកាសធ្វើកំណែទម្រង់ប្រព័ន្ធច្បាប់ និងបង្កើនចំនួនមន្ត្រីឧទ្យានុរក្សប៉ុន្តែអ្នកវិភាគសង្គម និងសកម្មជនការពារព្រៃឈើយល់ឃើញថារដ្ឋាភិបាលខ្វះឆន្ទៈពិតប្រាកដក្នុងការការពារធនធានធម្មជាតិដែលត្រូវបានបំផ្លាញជាប្រព័ន្ធជាច្រើនឆ្នាំកន្លងមកនេះ។លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រើប្រាស់វេទិកាជាង ៤ ម៉ោងជាលើកដំបូងកាលពីថ្ងៃម្សិលមិញនៅវិមានសន្តិភាពដើម្បីស្តាប់ «ពាក្យពិត» ពីសកម្មជនបរិស្ថាន និងអង្គការក្រៅរដ្ឋាភិបាលដែលធ្វើការពាក់ព័ន្ធទៅនឹងកិច្ចការពារធនធានធម្មជាតិនៅកម្ពុជា។ ក្នុងនោះក៏មានការចូលរួមពីអង្គទូត និងសិល្បករដែលស្រឡាញ់បរិស្ថានផងដែរ។លោក ហ៊ុន សែន បានឆ្លើយតបទៅនឹងសំណើរបស់អង្គការជាតិ និងអន្តរជាតិចំនួន ១៩ ទាក់ទងទៅនឹងកិច្ចការពារធនធានធម្មជាតិ និងរឿងពាក់ព័ន្ធផ្សេងៗ។ក្នុងនោះលោកបានសម្រេចឲ្យក្រសួងចំនួន ៦ ដែលរួមមានក្រសួងបរិស្ថាន កសិកម្មរុក្ខាប្រមាញ់ និងនេសាទរៀបចំដែនដី រ៉ែ និងថាមពល ឧស្សាហកម្ម និងសិប្បកម្ម និងធនធានទឹកជួបប្រជុំជាមួយនឹងអង្គការ និងសហគមន៍ពាក់ព័ន្ធរៀងរាល់ ៣ ខែម្តងដើម្បីស្តាប់ពាក្យពិតពីពួកគេជាពិសេសគឺក្រសួងកសិកម្មដែលមានរឿងច្រើន និង «មានសត្រូវច្រើនជាងគេ»។លោកនាយករដ្ឋមន្ត្រីថ្លែងថា៖ «៣ ខែម្តងក្រសួងត្រូវអញ្ជើញអង្គការក្រៅរដ្ឋាភិបាល និងតួអង្គពាក់ព័ន្ធមកពិភាក្សាពិគ្រោះយោបល់។ សូមឲ្យក្រសួងទាំងអស់ព្យាយាមស្តាប់ពាក្យពិតក្នុងរយៈពេល ៣ ខែម្តងជាជាងស្តាប់ពាក្យកុហក ៥ ឆ្នាំម្តង»។ប្រភពភ្នំពេញប៉ុស្ដិ៍
http://www.postkhmer.com/%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%87%E1%9E%B6%E1%9E%8F%E1%9E%B7/%E1%9E%9B%E1%9F%84%E1%9E%80-%E1%9E%A0%E1%9F%8A%E1%9E%BB%E1%9E%93-%E1%9E%9F%E1%9F%82%E1%9E%93-%E1%9E%91%E1%9E%91%E1%9E%BD%E1%9E%9B%E1%9E%9F%E1%9F%92%E1%9E%82%E1%9E%B6%E1%9E%9B%E1%9F%8B%E1%9E%80%E1%9F%86%E1%9E%A0%E1%9E%BB%E1%9E%9F%E1%9E%9A%E1%9E%94%E1%9E%9F%E1%9F%8B%E1%9E%9B%E1%9F%84%E1%9E%80%E1%9E%80%E1%9F%92%E1%9E%93%E1%9E%BB%E1%9E%84%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%82%E1%9F%92%E1%9E%9A%E1%9E%94%E1%9F%8B%E1%9E%82%E1%9F%92%E1%9E%9A%E1%9E%84%E1%9E%92%E1%9E%93%E1%9E%92%E1%9E%B6%E1%9E%93%E1%9E%92%E1%9E%98%E1%9F%92%E1%9E%98%E1%9E%87%E1%9E%B6%E1%9E%8F%E1%9E%B7%E1%9E%8A%E1%9F%82%E1%9E%9B%E1%9E%8F%E1%9F%92%E1%9E%9A%E1%9E%BC%E1%9E%9C%E1%9E%94%E1%9E%B6%E1%9E%93%E1%9E%94%E1%9F%86%E1%9E%95%E1%9F%92%E1%9E%9B%E1%9E%B6%E1%9E%89