ត្រឡប់ក្រោយ

គណបក្សអំណាចខ្មែរអំពាវនាវឲ្យពលរដ្ឋរារាំងជនជាតិវៀតណាមកុំឲ្យចុះឈ្មោះបោះឆ្នោត

 

គណបក្សអំណាចខ្មែរអំពាវនាវឲ្យប្រជាពលរដ្ឋរារាំងជនជាតិវៀតណាមដែលកាន់អត្តសញ្ញាណបណ្ណខ្មែរទាំងគ្មានសញ្ជាតិខ្មែរ កុំឲ្យចុះឈ្មោះបោះឆ្នោតនាពេលមុខនេះ ខណៈរដ្ឋាភិបាលកម្ពុជាបានប្រកាសថាជនវៀតណាមរស់នៅកម្ពុជាដែលកាន់កាប់ឯកសាររដ្ឋបាលមិនប្រក្រតីនិងស្នាក់នៅយូរគ្មានឯកសារមានជាង៩ម៉ឺននាក់។ការអំពាវនាវនេះ ស្របពេលដែលមន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានលើកឡើងកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ ថាជនបរទេសទាំងអស់ ទោះមិនចេះនិយាយភាសាខ្មែរក៏មានសិទ្ធិបោះឆ្នោតបានដែរ។នៅក្នុងលិខិតចុះថ្ងៃទី២៣ ខែសីហា គណបក្សអំណាចខ្មែរឲ្យដឹងថាពលរដ្ឋខ្មែរដែលជាអ្នកស្នេហាជាតិគ្រប់និន្នាការគណបក្សនយោបាយ កុំខ្លាច ហើយត្រូវហានចូលរួមចលនាសកម្មភាពទប់ស្កាត់និងរារាំងជនជាតិវៀតណាមដែលថាឈ្លានពាននោះ កុំឲ្យពួកគេចូលមកចុះឈ្មោះបោះឆ្នោតក្នុងពេលខាងមុខនេះ ។លិខិតបន្ដថា៖ “ពីព្រោះជនយួនទាំងនេះក្រៅពីជាជនឈ្លានពាន ក៏ជាជនទេសដែលមានទោសឧក្រិដ្ឋរួចទៅហើយ នេះបើយោតាមច្បាប់សញ្ជាតិមាត្រា២០ ជំពូក៦ ស្ដីពីទោសសញ្ជាតិ“។ប្រភពVOD

 

http://vodhotnews.com/24/08/2016/khmer-power-party-urges-citizen-not-to-allow-vn-for-electing

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា