ក្រុមសមាជិកសភានៃគណបក្សសង្គ្រោះជាតិ ស្នើសុំឲ្យក្រសួងមហាផ្ទៃ ផ្ដល់បញ្ជីឈ្មោះជនបរទេសទាំងអស់ដែលទទួលបានសញ្ជាតិខ្មែរស្រប ច្បាប់ដោយមានព្រះរាជក្រឹត្យបញ្ជាក់ត្រឹមត្រូវ។ការស្នើសុំនេះ ធ្វើឡើងតាមរយៈលិខិតដាក់ជូនប្រធានរដ្ឋសភា លោក ហេង សំរិន ដើម្បីផ្ញើជូនលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២២ ខែសីហា។ លិខិតដដែលបានបញ្ជាក់ថា វត្ថុបំណងនៃសំណើនេះ គឺចង់បញ្ជាក់ឲ្យច្បាស់ដើម្បីកុំឲ្យមានការសង្ស័យខុសពីចំនួន ជនអន្តោប្រវេសន៍ខុសច្បាប់ដែលទទួលបានអត្តសញ្ញាណសញ្ជាតិខ្មែរ តាមរយៈអំពើពុករលួយ ឬការធ្វេសប្រហែសរបស់មន្ត្រីក្រសួងមហាផ្ទៃ។អ្នកតំណាងរាស្ត្រ និងជាអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា បញ្ជីឈ្មោះជនបរទេសដែលទទួលបានសញ្ជាតិខ្មែរស្របច្បាប់នេះ គឺមានប្រយោជន៍ច្រើនណាស់ដើម្បីធ្វើឲ្យបញ្ជីឈ្មោះបោះឆ្នោតថ្មីមាន ភាពត្រឹមត្រូវ សុក្រឹត មានតម្លាភាព និងកុំឲ្យមានករណីជនបរទេស ឬជនអន្តោប្រវេសន៍ខុសច្បាប់មកបន្លំចុះឈ្មោះបោះឆ្នោតដូចពេលកន្លង មក៖ «ទិដ្ឋភាពក្នុងប្រទេសយើងបច្ចុប្បន្ន យើងនៅជួបជនអន្តោប្រវេសន៍ខុសច្បាប់ជាច្រើន ហើយយើងក៏ឃើញរដ្ឋាភិបាលចាប់ផ្ដើមស្វែងរកដំណោះស្រាយបញ្ហានេះ។ ក្នុងនាមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ យើងចង់ចូលរួមជំរុញឲ្យមានការអនុវត្តច្បាប់ដែលបម្រើដល់ប្រទេស ជាតិយើងឲ្យបានពិតប្រាកដ»។ប្រធានរដ្ឋសភាបានទទួលសំណើរបស់របស់ក្រុមគណបក្សប្រឆាំងនេះហើយ កាលពីថ្ងៃពុធ ទី២៤ ខែសីហា និងបានបញ្ជូនបន្តទៅលោក ស ខេង ប៉ុន្តែមិនទាន់មានការឆ្លើយតបយ៉ាងណានៅឡើយ៕ប្រភពRFA
http://www.rfa.org/khmer/news/politics/opposition-request-for-legal-immigrants-list-08242016222750.html