មេដឹកនាំគណបក្សប្រឆាំងត្រូវបានកោះហៅឲ្យចូលសវនាការជាបន្ដ បន្ទាប់ដោយប្រធានស្ដីទីលោក កឹម សុខា ត្រូវបានកោះហៅឲ្យចូលនៅខែក្រោយ ខណៈប្រធានគណបក្សលោក សម រង្ស៊ី ក៏ត្រូវបានកោះហៅឲ្យចូលក្នុងសវនាការជំនុះជម្រះនៅខែវិច្ឆិកា ប៉ុន្តែមេធាវីរបស់លោក កឹមសុខា បានអះអាងថា ករណីលោកកឹម សុខា មិនអាចប្រព្រឹត្តទៅបានទេ បន្ទាប់ពីក្រុមមេធាវីរបស់មេដឹកនាំទាំងពីររូបនេះ បានប្តឹងឧទ្ធរណ៍សុំឱ្យមានការពន្យារពេលនោះ។ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ (CNRP) លោកកឹម សុខា ត្រូវបានកោះហៅដោយចៅក្រមសាលាដំបូងរាជធានីភ្នំពេញលោក កែវ មុន្នី ដើម្បីចូលសវនាការជំនុំជម្រះ នៅថ្ងៃទី ៩ ខែកញ្ញា ខាងមុខដោយត្រូវបានចោទពីបទបដិសេធមិនចូលខ្លួនទៅកាន់តុលាការកាល ពីថ្ងៃទី ២៦ ខែឧសភា បន្ទាប់ពីលោកមិនព្រមចូលខ្លួនទៅតាមដីកាកោះហៅលើកទីពីរដើម្បី សាកសួរក្នុងនាមជាសាក្សីក្នុងសំណុំរឿងអំពើពេស្យាចារជាមួយនឹង ជាងកាត់សក់ កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំដែលគេចោទថា ជាស្រីកំណាន់លោកកឹម សុខា ហើយត្រូវបានគេចាត់ទុកថាជារឿងនយោបាយ។លោក ហែម សុជាតិ ជាមេធាវីម្នាក់ក្នុងចំណោមមេធាវីទាំង ៥នាក់ របស់លោក កឹមសុខា បានថ្លែងកាលពីម្សិលមិញថា ក្រុមមេធាវីបានប្តឹងឧទ្ធរណ៍កាលពីសប្តាហ៍មុនរួចហើយ ដោយបានស្នើឲ្យសាលាឧទ្ធរណ៍ពន្យារពេលលើករណីជំនុះជម្រះរឿងក្តី លោក កឹម សុខា ដូច្នេះហើយសវនាការជំនុះជម្រះលោក កឹម សុខា ដែលជាកូនក្តីរបស់លោកនឹងមិនអាចធ្វើឡើងបានទេ។ប្រភពភ្នំពេញប៉ុស្ដិ៍
http://www.postkhmer.com/%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%87%E1%9E%B6%E1%9E%8F%E1%9E%B7/%E1%9E%98%E1%9F%81%E1%9E%94%E1%9E%80%E1%9F%92%E1%9E%9F%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%86%E1%9E%B6%E1%9F%86%E1%9E%84-%E1%9E%8F%E1%9F%92%E1%9E%9A%E1%9E%BC%E1%9E%9C%E1%9E%94%E1%9E%B6%E1%9E%93%E1%9E%80%E1%9F%84%E1%9F%87%E1%9E%A0%E1%9F%85%E1%9E%B2%E1%9F%92%E1%9E%99%E1%9E%85%E1%9E%BC%E1%9E%9B%E1%9E%9F%E1%9E%9C%E1%9E%93%E1%9E%B6%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%94%E1%9E%93%E1%9F%92%E1%9E%8F%E1%9E%94%E1%9E%93%E1%9F%92%E1%9E%91%E1%9E%B6%E1%9E%94%E1%9F%8B%E1%9E%82%E1%9F%92%E1%9E%93%E1%9E%B6