ត្រឡប់ក្រោយ

បក្សប្រឆាំងថា ជោគវាសនាលោក កឹម សុខា ស្ថិតនៅលើអ្នកគាំទ្រ

 

មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិលើកឡើងថាជោគវាសនារបស់ លោក កឹម សុខា ស្ថិតនៅលើអ្នកគាំទ្រ ខណៈដែលលោកកំពុងប្រឈមមុខនឹងសវនាការជំនុំជម្រះនៅថ្ងៃទី៩ ខែកញ្ញា ខាងមុខនេះ។ក្នុងសន្និសីទសារព័ត៌មានដូចសព្វដង នៅថ្ងៃនេះតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង លើកឡើងថា ចំណាត់ការរបស់តុលាការមកលើ លោក កឹម សុខា នោះមិនមែនជាការអនុវត្តតាមច្បាប់ទេ តែលោកថាជាការអនុវត្តតាមបទបញ្ជា ខណៈជនដែលលួចថតសំឡេងដែលច្បាប់ហាមឃាត់ បែរជាមិនមានទោសទៅវិញ។លោកបញ្ជាក់ថាចំពោះករណី លោក កឹម សុខា នោះមានតែកម្លាំងពីប្រជាពលរដ្ឋទេ ទើបអាចជួយលោកបាន។លោកមានប្រសាសន៍ថា៖ “ចឹងយើងចង់ពិភាក្សាគ្នាថា តើរឿងហ្នឹង ជារឿងអនុវត្តច្បាប់ក៏ជារឿងនយោបាយអាហ្នឹងឲ្យច្បាស់ទាំងអស់គ្នា ហើយគេចង់បានអីមកលើឯកឧត្ដម កឹម សុខា ហើយគេចង់បានអីពីគណបក្សសង្គ្រោះជាតិយើង។ ចឹងជោគវាសនារបស់ឯកឧត្ដម កឹម សុខា ជោគវាសនារបស់គណបក្សសង្គ្រោះជាតិ គឺពឹងលើអ្នកគាំទ្រគណបក្សសង្គ្រោះជាតិហើយ“។ប្រភពVOD

 

http://vodhotnews.com/29/08/2016/kem-sokha-future-depends-on-the-supporter

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា