ត្រឡប់ក្រោយ

កម្ពុជា​ស្នើ​វៀតណាម​ចាត់​វិធានការ​ចំពោះ​អ្នក​រិះគន់​លោក ហ៊ុន សែន រឿង​សមុទ្រ​ចិន​ខាង​ត្បូង

 

ក្រសួង​ការ​បរទេស​កម្ពុជា ថ្កោលទោស​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក (facebook) មួយ ​ចំនួន​មាន​ឈ្មោះ​ជា​ភាសា​វៀតណាម ដែល​បាន​ចូល​ទៅ​បញ្ចេញ​យោបល់​ក្នុង​ហ្វេសប៊ុក​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អំពី​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង។ ក្រសួង​ការ​បរទេស ចាត់​ទុក​សំណេរ​ទាំងនោះ​ថា​ជា​ការ​ជេរ​ប្រមាថ។ ការ​ថ្កោលទោស​នេះ ធ្វើ​ឡើង​តាម​រយៈ​សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​ការ​បរទេស ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៧ ខែ​សីហា។ អ្នក​ឃ្លាំ​មើល​សង្គម​ថ្លែង​ថា ការ​ឆ្លើយ​ឆ្លង​នៅ​លើ​ហ្វេសប៊ុក គឺ​ជា​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ដែល​ធានា​ដោយ​ច្បាប់​ជាតិ និង​អន្តរជាតិ។ក្រសួង​ការ​បរទេស​កម្ពុជា ចាត់​ទុក​មតិ​របស់​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ដែល​មាន​ឈ្មោះ​ជា​ភាសា​វៀតណាម ថា​ជា​អំពើ​អសីលធម៌ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​របស់​ប្រមុខ​ដឹកនាំ​កំពូល​នៃ​ប្រទេស​ជាតិ​មួយ​ដែល​ មាន​ឯករាជ្យ និង​អធិបតេយ្យភាព​ពេញលេញ បន្ទាប់​ពី​គណនេយ្យ​ទាំងនោះ​បាន​រិះគន់​លោក ហ៊ុន សែន ទាក់ទង​នឹង​រឿង​សមុទ្រ​ចិន​ខាង​ត្បូង។ក្រសួង​ការ​បរទេស​កម្ពុជា អំពាវនាវ​ដល់​អាជ្ញាធរ​វៀតណាម ឲ្យ​ចាត់​វិធានការ​ម៉ឺងម៉ាត់​ចំពោះ​សកម្មភាព​នេះ និង​នាំ​ខ្លួន​ជន​ទាំងនោះ​ទៅ​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់ ដើម្បី​ការពារ​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​រក្សា​ភាព​ជា​អ្នក​ជិត​ខាង​ល្អ​រវាង​កម្ពុជា និង​វៀតណាម។ប្រភពRFA

 

http://www.rfa.org/khmer/news/politics/Ministry-of-Foreign-Affairs-condemn-alleged-Vietnamese-facebook-commentators-08282016060325.html

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា