ត្រឡប់ក្រោយ

រដ្ឋមន្ត្រីក្រសួង ព័ត៌មាន៖ បក្សនយោបាយមួយចំនួន ត្រូវយល់ដឹងពីរូបមន្ត បោះឆ្នោតឡើងវិញ

 

រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធបានលើកឡើងក្នុងសិក្ខាសាលា ផ្សព្វផ្សាយស្តីពីនីតិវិធី និងច្បាប់បោះឆ្នោតនៃ ព្រះរាជាណាចក្រកម្ពុជា បានស្នើដល់គណបក្សនយោបាយ មួយចំនួនដែលមិនទាន់យល់ពីរូបមន្តការ បែងចែកកៅអី នៅក្នុងរដ្ឋសភាគួរតែ ទៅសិក្សាឡើងវិញ ។ ថ្លែងក្នុងសិក្ខាសាលានាព្រឹកថ្ងៃទី៣០ ខែសីហានៅទីស្តីការក្រសួង លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា "ហេតុតែលោកបង្ខំចិត្តចេញតួលេខ លទ្ធផលបោះឆ្នោតជ្រើសរើសអ្នក តំណាងរាស្ត្រកាលពីឆ្នាំ ២០១៣ ព្រោះថាស្ថានការណ៍នៅ ទីក្រុងភ្នំពេញកំពុងក្តៅ ដូច្នេះត្រូវតែបង្ខំចិត្ត ត្រង់នេះសួរថាតើខ្ញុំបានខ្សិបខ្សៀវជាមួយគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោតឬអត់ គឺមិនមែនទេ" ។លោករដ្ឋមន្ត្រីបញ្ជាក់ថា«គណបក្សនយោបាយ ណាដែលបោះឆ្នោត ហើយមិនដឹងកៅអីចំនួនប៉ុន្មាននោះ គណបក្សនោះ គឺកុំនិយាយខ្មាស់គេ ឬគណបក្សនឹងខ្ជិលឬគណបក្សនឹង មិនរៀនអ្វីទំាងអស់ ។ បើយើងមើលច្បាប់បោះឆ្នោតគ្រាន់តែ ពេលបិទបញ្ជីភ្លាមយើងនឹង ដឹកកៅអីប៉ុន្មានហើយ  កុំតែយើងខ្ជិល ! អនុវត្តឲ្យត្រូវតាមការ ណែនាំរូបមន្តរបស់គ.ជ.ប   ។ គណបក្សណាក៏ដោយបិទបញ្ជីភ្លាមនឹង ដឹងកៅអីបានប៉ុន្មាន វាមិនខុសទេ គឺកម្រខុសណាស់  ។ ផ្ទុយទៅវិញគណបក្សមួយចំនួន គាត់មិនបានគិតទេ គាត់គិតតែថាគាត់ ឈ្នះតែប៉ុណ្ណោះ » ។ ប្រភពដើមអម្ពិល

 

http://www.dap-news.com/kh/%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%80%E1%9F%92%E1%9E%93%E1%9E%BB%E1%9E%84%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%91%E1%9F%81%E1%9E%9F/15039.html

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា