ភរិយារបស់លោកបណ្ឌិត កែម ឡី អ្នកស្រី ប៊ូ រចនា និងកូនៗទាំងបួននាក់ បានចាកចេញពីប្រទេសកម្ពុជា ហើយកាលពីថ្ងៃទី២៨ សីហា។ ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ដែលជាសមាជិកគណៈកម្មការរៀបចំបុណ្យសពលោកបណ្ឌិត កែម ឡី មានថេរដីកាថា អ្នកស្រី ប៊ូ រចនា និងកូនៗបានទៅដល់ទីកន្លែងសុវត្ថិភាពហើយ ប៉ុន្តែព្រះអង្គមិនអាចបញ្ជាក់ប្រាប់ថាទៅនៅប្រទេសណានោះទេ។ព្រះតេជព្រះគុណបន្ថែមថា នៅមុនពេលអ្នកស្រី ប៊ូ រចនា និងកូនៗបានចាកចេញពីប្រទេសកម្ពុជា នេះ អ្នកស្រីបានធ្វើលិខិតផ្ទេរសិទ្ធិឲ្យគណៈកម្មការរៀបចំបុណ្យសព ដើម្បីសុំឲ្យធ្វើបុណ្យសព ១០០ថ្ងៃ ជូនស្វាមីអ្នកស្រី គឺលោកបណ្ឌិត កែម ឡី។ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ឲ្យដឹងថា បុណ្យសពគម្រប់ ១០០ថ្ងៃនេះ នឹងធ្វើរយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែតុលា ខាងមុខ។ ពិធីបុណ្យសព ១០០ថ្ងៃនេះ ព្រះអង្គមានថេរដីកាថា គណៈកម្មការមិនទាន់សម្រេចថា នឹងធ្វើនៅរាជធានីភ្នំពេញ ឬនៅខេត្តតាកែវ នោះទេ។ ការកំណត់ទីតាំងនេះ គឺអាស្រ័យលើប្រជាពលរដ្ឋភាគច្រើនជាអ្នកសម្រេច ថាតើចង់ធ្វើនៅទីតាំងវត្តចាស់ រាជធានីភ្នំពេញ ឬធ្វើនៅខេត្តតាកែវ នោះ?៕ប្រភពRFA
http://www.rfa.org/khmer/news/social-economy/kem-ley-wife-and-sons-leave-cambodia-08292016102439.html