ត្រឡប់ក្រោយ

កម្ពុជា-វៀតណាម បិទបញ្ចប់កិច្ចពិភាក្សពីបញ្ហាព្រំដែនទាំងគ្មានលទ្ធផល

 

កម្ពុជា-វៀតណាម បានបិទកិច្ចប្រជុំទាំងគ្មានលទ្ធផល ក្រោយពីពួកគេប្រើពេល២ថ្ងៃជជែកដេញដោលលើភាពចម្រូងចម្រាសនៃការបោះបង្គោលព្រំដែនដែលនៅសេសសល់។កម្ពុជា-វៀតណាមបានបោះបង្គោលព្រំដែនបាន៨៣ភាគរយ នៅ១៧ភាគរយទៀត ភាគីទាំងពីរសន្យាបន្តបោះ។ ប៉ុន្តែចំនុចមួយចំនួនទៀតដែលភាគីទាំងពីរមិនទាន់ត្រូវរ៉ូវគ្នា ពួកគេបានឯកភាពគ្នាថានឹងស្វែងរកមន្ត្រីជំនាញគូរផែនទីរបស់បារាំង មកធ្វើជាអាជ្ញាកណ្តាល ដើម្បីគូរចម្លងពីផែនទីបោនខ្នាត១/១០០ ០០០ទៅជាផែនទី UTM ខ្នាត១/៥០ ០០០វិញ មុនសម្រេចបោះបង្គោលព្រំដែនជាផ្លូវការ។ប៉ុន្តែក្រោយពីកិច្ចប្រជុំពីរថ្ងៃ ពោលគឺពីថ្ងៃទី២៩ដល់ថ្ងៃទី៣០ខែសីហានេះ មន្ត្រីជំនាញព្រំដែនកម្ពុជានិងវៀតណាម មិនបានឯកភាពគ្នាត្រង់ចំនុចណាមួយ ដែលធ្វើឲ្យភាគីទាំងពីរឈានទៅចេញសេក្តីថ្លែងការណ៍រួមបានទេ។ក្រោយបិទកិច្ចប្រជុំ ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង ប្រាប់អ្នកសារព័ត៌មានថា កិច្ចប្រជុំពីរថ្ងៃនេះ មិនទួលបានលទ្ធផលទេ ដោយលោកថាភាគីទាំងបានខ្វែងគំនិតគ្នាខ្លាំង មិនអាចធ្វើសេចក្តីព្រៀងមួយ ដាក់ទៅនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរឲ្យចុះហត្ថលេខា ដើម្បីបានស្នើទៅប្រទេសបារាំងសុំអ្នកជំនាញគូរផែនទីមកធ្វើជាអាជ្ញាកណ្តាលបាន។ប្រភពVOD

http://vodhotnews.com/30/08/2016/cam-vn-finalized-the-discussion-without-result

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា