ក្រសួងព័ត៌មានថាមិនឲ្យអ្នកសារព័ត៌មានធ្វើការផ្សាយឬអត្ថាធិប្បាយទាក់ទាក់នឹងដំណើរការបោះឆ្នោត មុនពេលដែលការបោះឆ្នោតត្រូវបានបញ្ចប់នោះទេ ដោយថាកុំឲ្យមានការភាន់ច្រឡំពីសាធារណៈជន។លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ បានថ្លែងបែបនេះ ក្នុងសិក្ខាសាលា ថ្ងៃទី៣០ ខែសីហានេះ ស្តីពី នីតិវិធី និងច្បាប់បោះឆ្នោតដែលធ្វើនៅក្រសួងព័ត៌មាន ។ លោកមានប្រសាសន៍៖”ធម្មតានៅក្នុងពេលថ្ងៃបោះឆ្នោត ជាធម្មតាគេសុំឲ្យអ្នកកាសែតនៅស្ងាត់ស្ងៀម បានន័យថា ដោយសារយើងយល់ហើយថា បួន ប្រាំរឿងមកហើយនេះ យើងដឹងថា របៀបការផ្សព្វផ្សាយមានពីរបែប ទី១ការផ្សព្វផ្សាយ គ្រាន់តែយកមនុស្សពីរ បីនាក់ ហាក់ដូចជាបំពងសំឡេងធំ ដូច្នេះហើយដែលធ្វើឲ្យមានការប៉ះពាល់លើការប្រព្រឹត្តទៅនៃការបោះឆ្នោត។ និយាយរួមសូមឲ្យស្ងាត់ស្ងៀមតែម្តងនៅពេលដែលក្រោយការបោះឆ្នោតបិទបញ្ជី បិទហិបបោះឆ្នោតហើយទើបអ្នកកាសែតអាចធ្វើអត្ថាធិប្បាយអ្វីផ្សេងបានទៀត ហើយដើម្បីប្រជាជនគាត់មានការស្ងប់អារម្មណ៍របស់គាត់ក្នុងការងារនេះ”។កាលពីការបោះឆ្នោតឆ្នាំ២០១៣ ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមួយចំនួនបានផ្សាយផ្ទាល់ពីដំណើរការបោះឆ្នោត ដោយមានអ្នករាយការណ៍ពីភាពមិនប្រក្រតីមួយចំនួនដែលបានកើតនៅតាមមណ្ឌលបោះឆ្នោត។ពេលនោះមន្រ្តីក្រសួងព័ត៌មានបានទូរស័ព្ទប្រាប់វិទ្យុ VOD ឲ្យផ្អាកការផ្សាយ។ប្រភពVOD
http://vodhotnews.com/30/08/2016/ministry-of-information-said-the-box-of-vote-need-to-close-before-allow-the-press-provide-information