ត្រឡប់ក្រោយ

លោក គន់ គីម បញ្ជាក់ជំហរថា កងទ័ពនឹងធានាជួយចាប់ខ្លួនមេដឹកនាំទាំងពីររបសគណបក្សសង្គ្រោះជាតិ

 

 

លោក គន់ គីម អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទបានមានប្រសាសន៍ ថា កងកម្លាំងប្រដាប់អាវុធនៅតែរក្សាអព្យាក្រឹតភាពផ្នែកនយោបាយ ប៉ុន្តែនឹង “ធានា” ជួយចាប់ឃុំខ្លួនលោក សម រង្ស៊ី និងលោក កឹម សុខា ដែលជាប្រធាន និងអនុប្រធានគណបក្សប្រឆាំង ប្រសិនបើមានសំណើពីតុលាការ។នាយឧត្តមសេនីយ៍ គន់ គីម ដែលជាទីប្រឹក្សាជាន់ខ្ពស់ និងជាមនុស្សជំនិតម្នាក់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់តាំងពីរត់ចោលជួរខ្មែរក្រហមមុនពេលរបបនេះដួលរលំក្នុងឆ្នាំ១៩៧៩ បានប្រាប់គេហទំព័រព័ត៌មាន Fresh News ក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃច័ន្ទថា ទាហានស្គាល់តួនាទីរបស់ខ្លួនច្បាស់។បន្ទរតាមការពាក្យពេចន៍ដែលតែងតែលើកឡើងចាប់តាំងពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៣ មក លោកមានប្រសាសន៍ថា“កងទ័ពអព្យាក្រឹតបានតែជាមួយគណបក្សនយោបាយ ប៉ុន្តែគេមិនអាចអព្យាក្រឹតជាមួយរាជរដ្ឋាភិបាលបានទេ គេមិនអាចអព្យាក្រឹតជាមួយនាយករដ្ឋមន្រ្តីដែលកំពុងកាន់អំណាច និងជានាយករដ្ឋមន្រ្តីស្របច្បាប់ដែលប្រជាជនបោះឆ្នោតឱ្យទេ។ ដូច្នេះកងកម្លាំងប្រដាប់អាវុធទូទាំងប្រទេសការពារដាច់ខាតចំពោះរាជរដ្ឋាភិបាល ដោយមិនអនុញ្ញាតឱ្យអ្នកណាម្នាក់បំពាន ឬដឹកនាំរដ្ឋប្រហារដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ដែលប្រជាជនបានបោះឆ្នោតឱ្យឡើយ”។ប្រភពខេមបូឌា ដេលី

 

 

http://www.cambodiadailykhmer.com/33977

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា