ត្រឡប់ក្រោយ

ក្រុមមន្រ្តីគណបក្សសង្រ្គោះជាតិឆ្លើយតបនឹងការព្រមានរបស់ លោក គន់ គីម

 

ក្រុមមន្រ្តីគណបក្សសង្រ្គោះជាតិបានប្រតិកម្មឆ្លើយតបភ្លាមៗទៅនឹងការព្រមានរបស់មេទ័ពម្នាក់ដែលស្និទ្ធនឹង លោក ហ៊ុន សែន បន្ទាប់ពីមេទ័ពរូបនោះបានព្រមានចាត់វិធានការលើមេដឹកនាំគណបក្សប្រឆាំង។លោក គន់ គីម ជាមេទ័ពម្នាក់បានចេញវីដេអូមួយកាលពីម្សិលមិញដោយព្រមានចាប់ខ្លួន លោក សម រង្ស៊ី និង លោក កឹម សុខា បើមានការបញ្ជា ដោយថាជាការអនុវត្តច្បាប់។លោកថា៖ ច្បាប់មិនអនុញ្ញាតឲ្យអ្នកធ្វើជ្រុល ត្រូវតែគោរពច្បាប់។ ទាំងលោក សម រង្ស៊ី និងលោក កឹម សុខា ត្រូវអនុវត្តច្បាប់ ពីព្រោះខ្ញុំជាអ្នកអនុវត្តន៍ច្បាប់ កម្លាំងប្រដាប់អាវុធការពាររដ្ឋាភិបាល ឲ្យតែមានបញ្ជា ខ្ញុំត្រូវតែអនុវត្ត ខ្ញុំត្រូវតែការពាររដ្ឋាភិបាល។ជាការឆ្លើយតប កញ្ញា កឹម មនោវិទ្យា កូនស្រី លោក កឹម សុខា បានសរសេរនៅលើហ្វេសប៊ុកនៅថ្ងៃនេះថា កម្លាំងកងទ័ពជាតិមានកាតព្វកិច្ចការពាររដ្ឋម្មនុញ្ញ ការពាររបបប្រជាធិបតេយ្យសេរីពហុបក្ស មិនមែនការពារអំពើឬក្រុមណាដែលកំពុងបំផ្លាញរដ្ឋម្មនុញ្ញ និង របបប្រជាធិបតេយ្យសេរីពហុបក្សនោះទេ

មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិរូបនេះបន្តថា ការចោទនិងចាប់អ្នកតំណាងរាស្ត្រដែលមិនទាន់ដកអភយ័ឯកសិទ្ធិ គឺជាការរំលោភរដ្ឋម្មនុញ្ញ។ ការកំចាត់មិនឲ្យថ្នាក់ដឹកនាំបក្សប្រឆាំងចូលប្រកួតក្នុងការ បោះឆ្នោតដោយប្រើតុលាការមិនឯករាជ្យ បំពានច្បាប់ គឺជាការបំផ្លាញរបបប្រជាធិបតេយ្យសេរីពហុបក្ស។ប្រភពVOD

http://vodhotnews.com/31/08/2016/cnrp-responsed-to-kun-kim

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា