ត្រឡប់ក្រោយ

ការប្រកាសប្រើកងទ័ពចាប់ខ្លួនអ្នកដឹកនាំគណបក្សប្រឆាំងជាការបង្ហាញសាច់ដុំហួសហេតុគំរាមអ្នកប្រឆាំង

 

អ្នកវិភាគ និងតាមដាននយោបាយសង្គមលើកឡើងថា ការប្រកាសប្រើកងទ័ពដើម្បីចាប់ខ្លួនលោកសម រង្ស៊ី និងលោកកឹម សុខា គឺជាការគំរាមកំហែងធ្ងន់ធ្ងរដល់អ្នកដែលជំទាស់នឹងរដ្ឋាភិបាល។ក្នុងវីដេអូបង្ហោះដោយអង្គភាពព័ត៌មាន Fresh News កាលពីថ្ងៃច័ន្ទ នាយឧត្តមសេនីយ៍គន់ គីម អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ដែលជាសមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ថ្លែងថា កងទ័ពត្រូវតែបង្ហាញជំហរកណ្តាលជាមួយគណបក្សនយោបាយ ប៉ុន្តែមិនអាចមិនលំអៀងជាមួយរាជរដ្ឋាភិបាលទេ។ លោកបន្ថែមថា កងកម្លាំងប្រដាប់អាវុធទូទាំងប្រទេសការពារដាច់ខាតចំពោះរាជរដ្ឋាភិបាល ដោយមិនអនុញ្ញាតឲ្យអ្នកណាម្នាក់បំពាន ឬធ្វើរដ្ឋប្រហារដើម្បីផ្តួលរំលំរដ្ឋាភិបាលឡើយ។លោកគន់ គីម ដែលជាទីប្រឹក្សាជាន់ខ្ពស់របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏បានបញ្ជាក់ជំហរថា៖«ទាំងសម រង្ស៊ី ទាំងកឹម សុខា ត្រូវតែអនុវត្តច្បាប់ ព្រោះខ្ញុំជាអ្នកអនុវត្តច្បាប់។ កងកម្លាំងប្រដាប់អាវុធការពាររដ្ឋាភិបាល។ ឲ្យតែមានបទបញ្ជា ខ្ញុំត្រូវតែអនុវត្ត ខ្ញុំត្រូវតែការពារ ហើយខ្ញុំត្រូវតែមានវិធានការ។ ឲ្យតែមានសំណូមពរពីតុលាការ កម្លាំងប្រដាប់អាវុធយើងនឹងធានាដើម្បីចាប់ដើម្បីទទួលទោសតាមច្បាប់ ទោះបីត្រូវចំណាយយ៉ាងណាក៏ដោយ សាច់ឈាមយ៉ាងម៉េចក៏ដោយ ក៏យើងត្រូវតែធ្វើ»។ប្រភពVOA

http://khmer.voanews.com/a/announcement-use-of-force-is-the-sign-of-threat-to-those-against-the-government-said-analysts/3488280.html

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា