ត្រឡប់ក្រោយ

ព្រឹទ្ធសភា​ សម្រេច​ដក​ អភ័យឯកសិទ្ធិ​ព្រឹទ្ធសភា​ របស់​លោកស្រី​ ថា​ក់​ ឡា​នី​

 

​កិច្ចប្រជុំ​នេះ​ ដឹកនាំ​ដោយ​ សម្តេច​ សាយ​ ឈុំ​ ប្រធាន​ព្រឹទ្ធសភា​។​ យ៉ាងណា​ក៏​ដោយ​ សមាជិក​ព្រឹទ្ធសភា​ ១១​រូប​មក​ពី​គណបក្ស​ សម​ រ​ង្ស៊ី​ បាន​ធ្វើ​ពហិការ​។​តាម​អ្នកនាំពាក្យ​ព្រឹទ្ធសភា​ លោក​ ម៉​ម​ បុ​ន​នាង​ បាន​ប្រាប់​សារព័ត៌មាន​ថា​ សមាជិក​ព្រឹទ្ធសភា​ ៤៦​រូប​បាន​សម្រេច​ ដក​អភ័យឯកសិទ្ធិ​សភា​ របស់​លោកស្រី​ ថា​ក់​ ឡា​នី​ ជា​ផ្លូវការ​។​សេចក្តីជូនដំណឹង​របស់​ព្រឹទ្ធសភា​ បានឱ្យ​ដឹង​ថា​ បន្ទាប់​ពី​បាន​ពិនិត្យ​ និង​ពិភាក្សា​រួច​ មក​ គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា​ បាន​កំណត់​យក​ថ្ងៃ​ព្រហស្បតិ៍​ ទី​០១​ខែកញ្ញា​ ឆ្នាំ​២០១៦​ វេលា​ម៉ោង​០៨:០០​នាទី​ព្រឹក​ ដើម្បី​បន្ត​សម័យប្រជុំ​លើក​ទី​៩​ព្រឹទ្ធសភា​ នីតិកាល​ទី​៣​ ដែល​មាន​របៀបវារៈ​គឺ​ដើម្បី​ ពិនិត្យ​ និង​សម្រេច​លើ​សេចក្តី​ស្នើ​សុំ​ លើក​អភ័យឯកសិទ្ធិ​សភា​ របស់​លោកស្រី​ ថា​ក់​ ឡា​នី​ សមាជិកា​ព្រឹទ្ធសភា​ មណ្ឌល​ភូមិភាគ​ទី​២​។​សូម​ជម្រាប​ថា​ ការ​ប្រជុំ​លើក​អភ័យឯកសិទ្ធិ​សភា​ របស់​លោកស្រី​ ថា​ក់​ ឡា​នី​ ធ្វើ​ឡើង​តាម​តាម​សំណើ​របស់​ អគ្គ​ព្រះរាជអាជ្ញា​អម​សាលាឧទ្ធរណ៍​ កាលពី​ថ្ងៃ​ទី​២៦​ខែសីហា​ ឆ្នាំ​២០១៦​ ដើម្បី​ឱ្យ​តុលាការ​អាច​បន្ត​នីតិវិធី​របស់​ខ្លួន​ ក្រោយ​ពី​លោកស្រី​បាន​បដិសេធ​មិន​ចូលខ្លួន​ តាម​ការ​កោះហៅ​របស់​តុលាការ​ ដោយ​សំអាង​លើ​អភ័យឯកសិទ្ធិ​។​ប្រភពវិទ្យុស្រ្តីFM102

http://wmc.org.kh/archives/25377

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា