គណបក្សនេះបញ្ជាក់ថា ក្រោយពីការពិភាក្សាយ៉ាងល្ពិតល្អន់ គណកម្មាធិការអចិន្ដ្រៃបក្សបានសម្រេចថា ត្រូវលើកទឹកចិត្ដឲ្យប្រជាពលរដ្ឋខ្មែរដល់អាយុបោះឆ្នោត បានទៅចុះឈ្មោះបោះឆ្នោតគ្រប់ៗគ្នា និងចូលរួមសង្កេតការណ៍យ៉ាងសកម្មក្នុងការចុះឈ្មោះបោះឆ្នោត ពីថ្ងៃទី០១ ខែ កញ្ញា ដល់ថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០១៦ ដែលជាមួយគ្នានេះ បក្សប្រឆាំងបានដាក់ចុះនូវយុទ្ធសាស្ត្រ ៤ ចំនុចដូចខាងក្រោមនេះ៖
១- ដំណើរការចុះឈ្មោះបោះឆ្នោត
២-ការតស៊ូមតិទៅលើស្ថានការណ៍នយោបាយបច្ចុប្បន្ន ។
២-គាំទ្រឲ្យក្រុមសមាជិកសភាគណបក្សសង្គ្រោះជាតិ ចេញសេចក្ដីថ្លែការណ៍ ដើម្បីបញ្ជាក់ជំហររបស់ខ្លួនស្ដីពី ស្ថានភាពនយោបាយបច្ចុប្បន្នដែលកាន់តែអាក្រក់ទៅៗ និងប្រកាសចូលរួមជាមួយនិងប្រជាពលរដ្ឋខ្មែរ សហគមន៍អន្ដរជាតិ ក្នុងការការពារលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងសិទ្ធិមនុស្សនៅកម្ពុជាដែលកំពុងតែត្រូវបំផ្លិចបំផ្លាញ ។
៣-គណបក្សបញ្ជាក់សាជាថ្មីម្ដងទៀតអំពីជំហរនយោបាយរបស់ខ្លួនដោយ ឆ្លើយតបទៅនឹងយុទ្ធសាស្ដ្រនយោបាយរបស់គណបក្សកាន់អំណាច ដែលប្រើប្រាស់តុលាការបំពាននីតិចិធីច្បាប់ និង រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅបំបិទសិទ្ធិនយោបាយរបស់មេដឹកនាំជាន់ខ្ពស់គណបក្សទាំងពីររូប ។
៤-ក្នុងករណីស្ថានភាពតម្រូវ គណបក្ស ត្រូវអនុវត្ដតាមសេចក្ដីសម្រេចរបស់គណកម្មាធិការអចិន្ត្រៃគណបក្សចុះថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០១៦ ដើម្បីការពារនូវអភ័យឯកសិទ្ធិសភា លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដែលធានាដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ។ប្រភពវិទ្យុស្រ្តីFM102
http://wmc.org.kh/archives/25334