ជាថ្មីម្ដងទៀតអ្នកតំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិ មណ្ឌលស្វាយរៀង លោក គង់ សភា និងសហការី បានចុះពិនិត្យ និងអង្កេតតាមបណ្ដោយព្រំដែនកម្ពុជា វៀតណាម ដែលតំណាងរាស្ដ្របក្សប្រឆាំងរូបនេះ បានអះអាងថា នៅតាមបន្ទាត់ព្រំដែនខេត្ដស្វាយរៀង ស្ថិតក្នុងសង្កាត់ប្រាសាទ និងឃុំ ទួលស្ដី ឃុំចន្ទ្រា ស្រុកចន្ទ្រា ពលរដ្ឋខែ្មរនៅតែបន្ដជួលដីឲ្យទៅពលរដ្ឋវៀតណាមដដែល ។ ក៏ប៉ុន្ដែអភិបាលខេត្ដស្វាយរៀង បានឆ្លើយតបថា ពុំមានការជួលដីព្រំដែនដូចសមាជិកសភា គណបក្សប្រឆាំង ចោទនោះទេ។លោក គង់ សភា បានថ្លែងដូចនេះតាមរយៈវីដេអូខ្លីមួយ ដែលបានបង្ហោះក្នុងបណ្ដាញសង្គម ហ្វេសប៊ុក កាលពីថ្ងៃ ពុធទី ៣១ខែសីហា ដោយក្នុងនោះក៏មាន ពលរដ្ឋមួយចំនួន បានអះអាងថាពិតជាមានពលរដ្ឋ វៀតណាមជួលដីធ្វើស្រែពីកសិករខ្មែរ ហើយយកកម្មករខ្មែរជាអ្នកចាំដី ទៀតផង។អ្នកតំណាងរាស្ដ្រមកពីគណបក្សប្រឆាំង ធំជាងគេនេះក៏បានអះអាងថា លោកនឹងនាំដំណឹងនេះទៅជម្រាប រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃដើម្បី មានវិធានការជាក់ស្ដែង។លោក គង់ សភា៖«ខ្ញុំបានសរសេរលិខិតហ្នឹងទៅឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃហើយ ហើយសុំឲ្យឧបនាយករដ្ឋមន្ដ្រី រកឲ្យឃើញនូវម្ចាស់ដីដែលជួលដី ឲ្យយួនពិតប្រាកដ ថាតើដីហ្នឹងជារបស់អ្នកណា»។ប្រភពវិទ្យុស្រ្តីFM102
http://wmc.org.kh/archives/25337