បន្ទាប់ពីបានព្រមានមេដឹកនាំគណបក្សប្រឆាំងកាលពីថ្ងៃអង្គារនាយឧត្តមសេនីយ៍ គន់ គីម កាលពីម្សិលមិញងាកមករំឭកដល់អតីតយុទ្ធជននៃកងកម្លាំងប្រដាប់អាវុធមិនឱ្យបោះឆ្នោតឲ្យគណបក្សដែល «រត់ចោល» ពលរដ្ឋពេលជួបបញ្ហាដែលទំនងជាសំដៅគណបក្សសង្គ្រោះជាតិ។ប្រព័ន្ធផ្សព្វផ្សាយ Fresh News ដែលជាញឹកញាប់តែងផ្សព្វផ្សាយពីសារាចរណែនាំរបស់រដ្ឋាភិបាលបានដកស្រង់សម្តីលោក គន់ គីម ដែលបានថ្លែងថា៖ «ការចុះឈ្មោះបោះឆ្នោតនេះមានសារៈសំខាន់ណាស់ដើម្បីមានឱកាសបោះឆ្នោតជ្រើសរើសមេដឹកនាំដែលយើងពេញចិត្ត មេដឹកនាំដឹងពីសុខទុក្ខរបស់ពលរដ្ឋ និងរស់នៅជាប់ជាមួយប្រជាពលរដ្ឋមិនរត់ចោលប្រជាពលរដ្ឋពេលជួបបញ្ហាដូចមេដឹកនាំបក្សនយោបាយមួយចំនួន»។ទោះបីលោកមិនបានសំដៅលើគណបក្សណាមួយដោយចំក្ដីក៏ប៉ុន្តែពាក្យសម្ដីដែលលោកបានថ្លែងហាក់ដូចជាសំដៅលើលោក សម រង្ស៊ី ដែលបច្ចុប្បន្នកំពុងនិរទេសខ្លួនដើម្បីចៀសវាងពីការជាប់ពន្ធនាគារដែលមជ្ឈដ្ឋាននានាចាត់ទុកថាជារឿងនយោបាយ។ច្បាប់បោះឆ្នោតហាមឃាត់កម្លាំងប្រដាប់អាវុធមិនឲ្យចូលរួមដោយផ្ទាល់ក្នុងយុទ្ធនាការបោះឆ្នោតទេប៉ុន្តែអ្នកនាំពាក្យរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលោក ហង្សពុទ្ធា កាលពីម្សិលមិញមិនធ្វើអត្ថាធិប្បាយពីករណីនេះថាតើវាជាការរំលោភបំពានឬទេ ប្រភពភ្នំពេញប៉ុស្ដិ៍
http://www.postkhmer.com/%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%87%E1%9E%B6%E1%9E%8F%E1%9E%B7/%E1%9E%9B%E1%9F%84%E1%9E%80-%E1%9E%82%E1%9E%93%E1%9F%8B-%E1%9E%82%E1%9E%B8%E1%9E%98-%E1%9E%9A%E1%9F%86%E1%9E%AD%E1%9E%80%E1%9E%98%E1%9E%B7%E1%9E%93%E1%9E%B2%E1%9F%92%E1%9E%99%E1%9E%94%E1%9F%84%E1%9F%87%E1%9E%86%E1%9F%92%E1%9E%93%E1%9F%84%E1%9E%8F%E1%9E%87%E1%9E%BC%E1%9E%93%E1%9E%94%E1%9E%80%E1%9F%92%E1%9E%9F%E1%9E%9A%E1%9E%8F%E1%9F%8B%E1%9E%85%E1%9F%84%E1%9E%9B%E1%9E%96%E1%9E%9B%E1%9E%9A%E1%9E%8A%E1%9F%92%E1%9E%8B