ត្រឡប់ក្រោយ

មន្ត្រីសិទ្ធិមនុស្សដែលកំពុងជាប់ឃុំ អំពាវនាវឲ្យពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត

 

មន្ត្រីការពារសិទ្ធិមនុស្សដែលកំពុងជាប់ឃុំ អំពាវនាវឲ្យប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត ដោយអះអាងថា ដើម្បីផ្លាស់ប្ដូរមេដឹកនាំនៅឆ្នាំ២០១៧ និងឆ្នាំ២០១៨ ខាងមុខនេះ ខណៈដែលតុលាការបានច្រានចោលបណ្ដឹងប្រឆាំងនឹងការឃុំខ្លួនពួកគេ ដោយអង្គភាពប្រឆាំងអំពើពុករលួយ។ការអំពាវនាវនេះ បន្ទាប់ពីតុលាការបាននាំខ្លួនពួកគេ មកឲ្យស្ដាប់ការប្រកាសសាលដីកា ដែលពួកគេបានប្ដឹងអង្គភាពប្រឆាំងអំពើពុករលួយ ដោយថាបានឃុំខ្លួនពួកគេលើសច្បាប់កំណត់។ដៃទាំងពីជាប់ខ្នោះ លោក ណៃ វ៉ង់ដា អំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ នៅក្នុងប្រទេស ឬ នៅក្រៅប្រទេសឲ្យចុះឈ្មោះបោះឆ្នោតដោយថាដើម្បីផ្លាស់ប្ដូរថ្នាក់ដឹកនាំ។លោកមានប្រសាសន៍ថា៖ “ប្រជាពលរដ្ឋកុំភ័យអីឲ្យសោះនាំគ្នាទៅចុះឈ្មោះបោះឆ្នោតទាំងអស់គ្នា កងកម្លាំងគេការពារយើងទេ ចុះឈ្មោះបោះឆ្នោតដើម្បីឲ្យមានការផ្លាស់ប្ដូរជាវិជ្ជាមានក្នុងឆ្នាំ២០១៧ និង២០១៨ ខាងមុននេះជារឿងសំខាន់។នៅព្រឹកមិញនេះ   សាលាឧទ្ធរណ៍បានច្រានចោលបណ្ដឹងសុំមោឃភាពនីតិវិធី ដែលពួកគេបានប្ដឹងអង្គភាពប្រឆាំងអំពើពុករលួយ ថា បានឃុំខ្លួនពួកគេហួសនីតិវិធីច្បាប់ ។នេះបើតាមមេធាវីការពារក្ដីឲ្យមន្ត្រីសិទ្ធិមនុស្សទាំង ៤រូប។ប្រភពVOD

http://vodhotnews.com/02/09/2016/human-rights-officers-the-detainees-calls-for-citizens-to-register-to-voted

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា