ត្រឡប់ក្រោយ

តុលាការកំពូលលើកពេលសវនាការបណ្ដឹងសុំនៅក្រៅឃុំរបស់មន្រ្តីសិទ្ធិមនុស្ស

 

តុលាការកំពូលកាលពីព្រឹកថ្ងៃចន្ទ ប្រកាសលើកពេលសវនាការលើបណ្ដឹងសុំនៅក្រៅឃុំរបស់មន្រ្តីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក នី ចរិយា និងមន្រ្តីអាដហុក៤រូប។មេធាវីការពារក្ដីឲ្យមន្រ្តីអាដហុក៤រូប លោក ឡោ ជុនធី មានប្រសាសន៍ថា មូលហេតុដែលចៅក្រមប្រកាសលើកពេលសវនាការ ដោយសារមេធាវីរបស់លោក នី ចរិយា ជាប់រវល់ ទើបគាត់សុំឲ្យតុលាការលើកពេលសវនាការនៅថ្ងៃនេះ។លោកបន្តថា បានជាលោកប្ដឹងសារទុកមកតុលាការកំពូលនេះ ដោយសារសាលាឧទ្ធរណ៍តម្កល់ដីការបស់សាលាដំបូងលើបណ្ដឹងសុំនៅក្រៅឃុំដដែល ទើបលោកប្ដឹងសារទុកមកតុលាការកំពូល ខណៈដែលកូនក្ដីរបស់លោកមិនមានលទ្ធភាពអ្វីបង្កគ្រោះថ្នាក់ដល់សង្គមឡើយ។កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ សាលាឧទ្ធរណ៍បានបដិសេធសំណើសុំនៅក្រៅឃុំរបស់មន្រ្តីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងមន្រ្តីអាដហុក៤រូប ដោយថាករណីរបស់មន្រ្តីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងមន្រ្តីអាដហុក៤រូប នេះជាបទឧក្រិដ្ឋ ខ្លាចមិនសហការជាមួយតុលាការ ប៉ះពាល់ដល់ការស៊ើបអង្កេតនិងបារម្ភពីសុវត្ថិភាព។ប្រភពVOD

 

http://vodhotnews.com/05/09/2016/supreme-court-postpone-hearing-officer-adhoc-4-and-nec

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា