ត្រឡប់ក្រោយ

លោក អ៊ុំ សំអាន និងមេធាវី ដើរចេញពីបន្ទប់​សវនាការ​​ ដោយថាការជម្រះក្តីរំលោភនីតិវិធីច្បាប់

 

តំណាងរាស្ត្រគណបក្សប្រឆំាងល្បីឈ្មោះមួយរូបដែលរិះគន់រដ្ឋាភិបាលឥតសំចៃមាត់រឿងព្រំដែននិងក្រុមមេធាវីការពារក្តី បានសម្រេចដើរចេញពីបន្ទប់សវនាការនៅព្រឹកថ្ងៃចន្ទនេះ ដោយអះអាងថាការជម្រះក្តីនេះធ្វើឡើងដោយរំលោភលើនីតិវិធីច្បាប់។តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន ត្រូវបានសត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ នៅក្នុងខេត្តសៀមរាបពាក់ព័ន្ធនឹងការចោទប្រកាន់រដ្ឋាភិបាលថាបានប្រើប្រាស់ផែនទីក្លែងក្លាយ បោះបង្គោលព្រំដែនជាមួយវៀតណាម ធ្វើឲ្យខ្មែរខាតបង់ទឹកដីទៅប្រទេសជិតខាងមួយនេះ។មេធាវីការពារក្តីម្នាក់ក្នុងចំណោមបីនាក់គឺលោក ហែម សុជាតិ បានថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពីដើរចេញពីបន្ទប់សវនាការថា សាលាដំបូងរាជធានីភ្នំពេញយកសំណុំរឿងលោក អ៊ុំ សំអាន មកជម្រះក្តីនៅថ្ងៃនេះ ធ្វើឡើងដោយខុសនីតិវីធីច្បាប់និងរំលោភលើអភ័យឯកសិទ្ធិតំណាងរាស្ត្រ ខណៈតុលាការកំពូលមិនទាន់សម្រេចតាមការស្នើសុំរបស់ក្រុមមេធាវីដែលប្តឹងសុំមោឃភាពនីតិវិធីរបស់សាលាដំបូងរាជធានីភ្នំពេញ។ប្រភពVOD

http://vodhotnews.com/05/09/2016/oum-som-an-and-his-lawyers-walked-out-of-courtroom

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា