គណបក្សប្រឆាំងជំរុញឲ្យមេដឹកនាំអាស៊ាននិងប្រទេសជាហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ជួយទប់ស្កាត់កម្ពុជាកុំឲ្យវិលទៅរករបបផ្តាច់ការ ដោយថារដ្ឋាភិបាលដែលដឹកនាំដោយលោក ហ៊ុន សែន កំពុងយកតុលាការធ្វើជាឧបករណ៍នយោបាយ។នៅថ្ងៃទី៥ខែកញ្ញានេះ អាជ្ញាធររាជនធានីភ្នំពេញរាប់ស៊ឹបនាក់បានដាក់របាំងបិទផ្លូវច្រើនកន្លែងនៅម្តុំសង្កាត់ចាក់អង្រែលើជិតស្នាក់ការគណបក្សសង្គ្រោះជាតិ ទប់ស្កាត់មិនឲ្យគណបក្សនេះហែញត្តិដាក់តាមស្ថានទូតនានាប្រចាំកម្ពុជា ស្វែងរកដំដោះស្រាយនយោបាយនោះទេ។ប្រធានក្រុមអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ ថ្លែងក្នុងសន្និសិទសារព័ត៌មាននៅស្នាក់ការគណបក្សថា តំណាងរាស្ត្ររបស់ខ្លួន៥រូបបានដាក់ញត្តិទៅកាន់ស្ថានទូតយ៉ាងតិចចំនួន១៥តាមការគ្រោងទុក បើទោះបីជាមានការរារាំង។លោក សុន ឆ័យ បានអានលិខិតនោះថាមានខ្លឹមសារជំរុញឲ្យមេដឹកនាំអាស៊ានទាំង១០ប្រទេសនិងប្រទេសជាហត្ថលេខីនៃកិច្ចព្រមព្រាងសន្តិភាពទីក្រុងប៉ារីសដែលមាន១៨ប្រទេសរួមទាំងមហាអំណាចទាំង៥ ត្រូវបំពេញតួនាទីរបស់ខ្លួនជំរុញឲ្យកម្ពុជាដើរលើគន្លងប្រជាធិបតេយ្យ គោរពសិទ្ធិពលរដ្ឋ សិទ្ធិនយោបាយ និងសេរីភាពបញ្ចេញមតិ។ប្រភពVOD
http://vodhotnews.com/05/09/2016/opposition-urges-international-co-vary-cautions-prevent-cambodia-going-back