ត្រឡប់ក្រោយ

CCHR៖ អង្គការ​ក្រៅ​រដ្ឋាភិបាល​ត្រូវ​បាន​រដ្ឋាភិបាល​បង្កើន​ការ​រឹតត្បិត

 

របាយការណ៍របស់​​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​កាល​ពី​សប្តាហ៍​មុន​​​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​រយៈ​ពេល ៦ ខែ​កន្លង​មក​នេះ មាន​ការ​កើន​ឡើងយ៉ាង​ខ្លាំង​នៃ​ការ​រឹតត្បិត​របស់​រដ្ឋាភិបាល​​មក​លើ​អង្គការ​​សង្គម​ស៊ីវិល និងសិទ្ធិមូលដ្ឋាន​របស់​ប្រជាពលរដ្ឋ។ដោយ​បាន​បរិយាយ​យ៉ាង​លម្អិត​ពីហេតុការណ៍​នានា ដែល CCHR បាន​ចាត់​ទុក​ជា «ការ​លូកដៃ​ជាមួយ​នឹង​សេរីភាព​នៃ​ការ​ប្រមូល​ផ្តុំ និង​ការ​បញ្ចេញ​មតិ» របាយការណ៍​បាន​ធ្វើ​ការ​សរុប​ជា​ចុង​ក្រោយ​ថា៖ «ប្រទេស​កម្ពុជា​កំពុ​ងតែ​ក្លាយ​ទៅ​ជា​បរិយាកាស​មួយ ដែល​មិន​ត្រឹម​តែ​រឹតត្បិតការ​តវ៉ា​ប្រឆាំងនោះទេ គឺ​ថែម​ទាំង​សកម្មភាព របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​សង្គម​ស៊ីវិលទាំង​ឡាយ​ផង​ដែរ»។លោក Wan-Hea Lee ​តំណាង​​ឧត្តម​ស្នងការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​របស់អង្គការ​សហប្រជាជាតិ ប្រចាំ​នៅ​កម្ពុជា​បាន​ឲ្យ​ដឹង​តាម​រយៈ​អ៊ីម៉ែល​មួយ​ថា៖​«មូល​ដ្ឋាន​ការ​ពិត​នៃ​ការ​រកឃើញ​របស់ CCHR ឆ្លើយ​តប​ស្រប​ទៅ​នឹង​ការ​អង្កេត​របស់​យើង»។លោក​​បន្ត​ថា៖ ​«អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ក៏​បាន​សម្តែង​នូវ​ការ​ព្រួយ​បារម្ភ​ស្រដៀង​គ្នា​នេះ​ដែរ... ចំពោះ​ការ​ធ្លាក់​ចុះ​នៃសេរីភាព​របស់​សង្គម​ស៊ីវិល។ ...ប្រភពភ្នំពេញប៉ុស្ដិ៍

 

http://www.postkhmer.com/%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%87%E1%9E%B6%E1%9E%8F%E1%9E%B7/cchr%E1%9F%96-%E1%9E%A2%E1%9E%84%E1%9F%92%E1%9E%82%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%80%E1%9F%92%E1%9E%9A%E1%9F%85%E1%9E%9A%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%B6%E1%9E%97%E1%9E%B7%E1%9E%94%E1%9E%B6%E1%9E%9B%E1%9E%8F%E1%9F%92%E1%9E%9A%E1%9E%BC%E1%9E%9C%E1%9E%94%E1%9E%B6%E1%9E%93%E1%9E%9A%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%B6%E1%9E%97%E1%9E%B7%E1%9E%94%E1%9E%B6%E1%9E%9B%E1%9E%94%E1%9E%84%E1%9F%92%E1%9E%80%E1%9E%BE%E1%9E%93%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%9A%E1%9E%B9%E1%9E%8F%E1%9E%8F%E1%9F%92%E1%9E%94%E1%9E%B7%E1%9E%8F

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា