បន្ទាប់ពីមានការគំរាមសម្លាប់ លោក កឹម សុខា, លោកសុខ ទូច, ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ, កញ្ញា ខុម ចាន់តារាទី ហៅ ស្រីមុំ, លោកជុន ច័ន្ទបុត្រ, លោកអ៊ូ វីរៈ, លោក ឡៅ ប៊ុនហៃ (ឡៅ ម៉ុងហៃ) តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនោះ មន្ដ្រីនាំពាក្យរដ្ឋាភិបាលបានជំរុញ ឲ្យអ្នកទាំងនោះ គួរតែទៅដាក់ពាក្យប្ដឹងនៅក្រសួងមហាផ្ទៃ។
លោកផៃ ស៊ីផាន មន្ដ្រីនាំពាក្យរដ្ឋាភិបាល បានលើកឡើងតាមរយៈបទសម្ភាសន៍ជាមួយរស្មីកម្ពុជា នាព្រឹកថ្ងៃទី៦ ខែកញ្ញា នេះថា“...ខ្ញុំជាកិច្ចផ្ទាល់ខ្លួន ត្រូវទៅដាក់ពាក្យនៅក្រសួងមហាផ្ទៃ ពិសេសក្នុងការិយាល័យព្រហ្មទណ្ឌ...ដើម្បីក្លាយទៅជាផ្លូវការ...”។មន្ដ្រីនាំពាក្យរូបនេះ ក៏បានបន្ថែមថា ទោះបីជាយ៉ាងណា នោះគ្រាន់តែជាការលើកឡើងដើម្បីជាពាក្យចចាមអារ៉ាមដើម្បីលាបពណ៌លើរដ្ឋាភិបាល ឲ្យគេមើលឃើញក្នុងភាពអាក្រក់តែប៉ុណ្ណោះ។ ចំណែក លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាចក៏បានមានប្រសាសន៍ថា តាមការវាយតម្លៃទៅអ្នកដែលបានប្រមាថអាយុជីវិតអ្នកទាំងអស់នោះប្រហែលមិនស្ថិតនៅក្នុងប្រទេសកម្ពុជានោះទេ ព្រោះហ្វេសប៊ុក ជាឱកាសឲ្យជនមិនពេញចិត្តមួយចំនួនចំពោះបងប្អូនមួយចំនួនហ្នឹងឆ្លៀតឱកាសចេះតែថាទៅ ប៉ុន្តែគ្មានលទ្ធភាពអ្វីមកធ្វើឃាត លោក កឹម សុខ និងអ្នកទាំងនោះទេ ។ប្រភពរស្មីកម្ពុជា
http://www.rasmeinews.com/local/MWRiYWE2Mj/18