មន្ត្រីអង្គការសង្គមស៊ីវិលមួយចំនួនអះអាងប្រហាក់ប្រហែលគ្នាថា ចំណាត់ការបិទផ្លូវរបស់អាជ្ញាធរបានបង្កការ ភ័យខ្លាចដល់អ្នកវិនិយោគនិងបំភិតបំភ័យពលរដ្ឋមុនការបោះឆ្នោតមកដល់ ក្រោមឥទ្ធិពលនយោបាយឈ្នះចាញ់ ដែលអ្នកនយោបាយខ្មែរធ្លាប់ធ្វើកន្លងទៅ។កាលពីម្សិលមិញ អាជ្ញាធររាជធានីភ្នំពេញបានដាក់របាំងបិទផ្លូវច្រើនកន្លែងនៅសង្កាត់ចាក់អង្រែលើ ម្តុំគណបក្សសង្គ្រោះជាតិ ទប់ស្កាត់មិនឲ្យបក្សប្រឆាំងហែញត្តិរកអន្តរាគមន៍ពីប្រទេសភាគីនៃកិច្ចព្រមព្រៀងក្រុងប៉ារីស។ចំណាក់ការនេះបានបង្កឲ្យមានការកកស្ទះចរាចរស្ទើពេញរាជធានីភ្នំពេញ។ ក្នុងនោះអ្នកធ្វើដំណើខ្លះស្តីបន្ទោសអាជ្ញាធរថាបានបង្កការលំបាកដល់ការប្រកបមុខរបប្រចាំថ្ងៃ អ្នកខ្លះមិនអាចទៅបំពេញការងារបាន និងអ្នកខ្លះទៀតមិនអាចទៅជួយក្រុមគ្រួសារដែលកំពុងរងគ្រោះនៅមន្ទីរពេទ្យបានជាដើម។ពួកគេថា៖ «ធ្វើការអីធ្វើទៅ កុំឲ្យតែបិទផ្លូវគេចេញចូល ម៉ែងាប់អីវ៉ាន់ អត់ឲ្យគេទៅធ្វើបុណ្យ ធ្វើអីទេហ្អេ កូនខ្ញុំក្តៅជិតងាប់ហើយ ម៉ែខ្ញុំទិញថ្នាំ[ឲ្យលេប]នៅផ្ទះ។ ខ្ញុំអត់មានប៉ះពាល់អីដល់ចរាចរណ៍ទេ។ បិទនេះ បិទពេញទំហឹងម៉ង កន្លែងនោះបិទហើយ ខំជិះគេចពីនោះ មកដល់នេះ[មានទៀត]បិទទៀត។ កូនខ្ញុំដេកពេទ្យ នៅតែថ្ងៃងាប់ទេ ខ្ញុំសុំទៅមួយទៅ សុំទៅមួយបានទេ?»។ប្រភពVOD
http://vodhotnews.com/06/09/2016/csos-said-blocking-the-road-was-an-act-of-political-intention